adverise with khmeread 15034291 1170943359659204 1577280590 o

ចាប់​មេក្លោង​ ២ ​នាក់​ដកហូត​ថ្នាំញៀន​បាន​ជាង​ ១០០​ កញ្ចប់​

    ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ដែលជា​មេ​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួនរួម​នឹង​ការដកហូត​បាន​គ្រឿងញៀន​ជាង ​១០០​ កញ្ចប់​។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៥​ល្ងាច​ថ្ងៃទី​០៧ ​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅត្រង់ចំណុច ម្តុំ​រោងចក្រ​ឆ្នាំង ក្រុម​១០៧ ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១​ឈ្មោះ​ កៅ ស្រី ពៅ ភេទ​ស្រី អាយុ​៣៣ឆ្នាំ មុខរបរ​ជួញដូរ​ថ្នាំញៀន ស្នាក់​ផ្ទៈ​លេខ​៤៩ ក្រុម​១០៧ ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក, ទី​២​ឈ្មោះ​ សារុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជួញដូរ​ថ្នាំញៀន ស្នាក់នៅ ក្រុម​១០៧ ភូមិ​២៣ សង្កាត់បឹងកក់​២ ខណ្ឌទួលគោក។​

    មន្ត្រីប៉ូលិស បានឱ្យដឹងថា សម្រាប់​ប្រតិបត្តិការ​នេះ គឺមាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានីភ្នំពេញ ហើយ​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ ទើប​ដឹងថា​ជនសង្ស័យ​ខាងលើនេះ​ជា​អ្នកជួញដូរ​គ្រឿងញៀន ទើប​កម្លាំង​សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ចាប់បានរថយន្ត​មួយគ្រឿង​ម៉ាក ​CAMRY ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AD-4221​ ដែល​រថយន្ត​ខាងលើ​បានធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀននឹងធ្វើ​ការឆែកឆេ​រកឃើញ​ថ្នាំញៀន​ចំនួន​ ០៥ ​កញ្ចប់ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះមក​បង្ក្រាប​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ទៀត​បានភ្លាមៗ​តែម្តង​និង​បាន​ដកហូត​នៅ​ថ្នាំញៀន​ចំនួន ១២៧ ​បន្ថែមទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​ជាមួយនឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីធ្វើការ​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


adverise with khmeread

មតិយោបល់