adverise with khmeread Unnamed %282%29

គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ប្រកាស​ពី​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់​អង្គរ លើក​ទី​១១ នៅ​ខេត្តសៀមរាប ចុងឆ្នាំ​នេះ​

    សៀមរាប ៖ អង្គការ​ស្ដ្រី និង​កុមារ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានប្រកាស​ឱ្យ​ដឹង កាលពី ព្រឹក​មិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់ ដើម្បី ទេសចរណ៍​មួយ​នៅ​ថ្ងៃទី​៣​ធ្នូ ដើម្បី​រក​ថវិកា​ជួយ​ដល់​ស្ត្រី និង​កុមារ​។​

    ថ្លែង​នៅក្នុង​សន្និសីទ​សារពត៌មាន​, លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក កម្ពុជា​មានប្រសាសន៍ថា ការប្រណាំង​កង់​មួយ ដែល​មិន​គិតពី​ចំណាត់ថ្នាក់​ឡើយ​។ ព្រឹត្តិការណ៍​នេះ​ផ្ដល់ឱកាស ឱ្យ​អ្នកជិះ​កង់​នានា​នៅ​ជុំវិញ​ពិភពលោក​ចូលរួម ដើម្បី​ជិះ​កង់​តាម​តំបន់​ព្រៃ វាលស្រែ និង​តំបន់​អង្គរ ដ៏​អស្ចារ្យ របស់​កម្ពុជា​។​

    លោក​បន្ត​ថា ថវិកា​មួយចំនួន​ដែល​បានមកពី​ព្រឹត្តិការណ៍​នេះ​យកទៅជួយ​ដល់​កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុក ម្ដាយ ក្នុង​ពន្ធនាគារ និង យកទៅ​ទិញ​កង់​ចំនួន​១០០​គ្រឿង​ដើម្បី​យកទៅ​ផ្ដល់​ឱ្យ​សិស្ស​ក្រីក្រ​ចំនួន​១០០ នាក់​ក្នុង ខេត្តសៀមរាប និង​ខេត្តតាកែវ។​

    ព្រឹត្តិការណ៍​នេះ​បានរៀបចំ​១០​លើក​រួចមកហើយៗ​នេះ​ជាការ​ជិះ​កង់​លើក​ទី​១១​ដែល​កាលពី​លើក​ទី​១០ ឆ្នាំ​២០១៥ កន្លងទៅ​មាន​អ្នកចូលរួម​ប្រកួត​ចំនួន​៨០០​នាក់​មកពី​៣២​ប្រទេស។​

    សម្រាប់​ឆ្នាំនេះ​មកទល់ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​៣០០​នាក់​ហើយ​។ តាម​ការរំពឹងទុករ​ហូត​ដល់​ថ្ងៃ​ប្រកួត​រំពឹងថា​នឹងមាន​អ្នក ចូលរួម​ពី​៨០០ នាក់​ទៅ​៩០០​នាក់​។ 

    លោកស្រី ហង្ស ពិ​ផល ប្រធាន​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ និង ស្ត្រី​សម្រាប់​ជនជាតិ​កម្ពុជា​ការចុះ ឈ្មោះ​ចូលរួម​ប្រកួត​១៥​ដុល្លារ គឺ​ថែម​អាវយឺត​ឱ្យ​មួយ​តែបើ​២៥​ដុល្លារ​ថែម​អាវ​ជីះ​កង់​ឱ្យ​មួយទៀត។​

    សម្រាប់​ជន បរទេស ចំណាយ​៨៥ដុល្លារ​ថែម​អាវយឺត និង អាវ​ប្រណាំង​កង់ ១។​​ សម្រាប់​កុមារកំព្រា ដែល​រស់នៅ​តាម​ម​ជ្ឈ មណ្ឌល​នានា​នោះ​គឺ​ចុះ ឈ្មោះ​មិន​គិតលុយ​ហើយ​ឱ្យ​ខ្ចី​កង់​ដើម្បី​ជិះ​ទៀតផង​៕​

adverise with khmeread

មតិយោបល់