adverise with khmeread Unnamed %283%29

ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣ -១ ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​ត្រៀម AFF Suzuki Cup

    ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន នៅ ក្នុង​លទ្ធផល ៣​ទល់​១ ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ នៅ​កីឡដ្ឋាន RSN កាលពី​ល្ងាច​មិញ ដើម្បី​ត្រៀម​ការ ប្រកួត​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​ថ្នាក់​តំបន់​អាស៊ាន AFF Suzuki Cup ដែល​នឹង​ចូលមក​ដល់ នា​ថ្ងៃទី​១៩ វិច្ឆិកា ដល់​ថ្ងៃទី​១៧​ ខែធ្នូ ខាងមុខ​។​

    នៅក្នុង​ការប្រកួត​មិត្តភាព​នេះ នៅ​តង់​វគ្គ​ទី​១ ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​នាំមុខ​លើ​ក្រុម​ជម្រើសជាតិ កម្ពុជា ១​ទល់​០ ហើយ​ចុង​វគ្គ​ទី​១​នេះ ខ្សែការពារ​ដ៏​រឹងមាំ​មួយរូប​របស់​ភ្នំពេញ​ក្រោ​ន​ទទួលពិន័យ​កាត​ក្រហម​។​

    ចូលដល់​វគ្គ​ទី​២ ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្វើ​សម្រេចបាន​៣​គ្រាប់​យកឈ្នះ​វិញ ដោយ​រកបាន​ដោយ​កីឡាករ កីឡាករ ឃួន​ឡា​បូរ៉ា​វី​, ធា​រី ចន្ថា​ប៊ី​ន និង​កីឡាករ ហួយ ផល្លី​ន​។     

    ក្រោម​ការដឹកនាំ​ពី​គ្រូ​បង្គោល លោក  Lee Tae Hoon ក្រុម​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ក្នុងស្រុក​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម African All Stars ថ្ងៃទី​១០​វិច្ឆិកា មុនពេល​ដែល​នឹង​ហោះហើរ​ចេញទៅ​កម្ដៅ​សាច់ដុំ នៅលើ​ទឹកដី​សិង្ហ​បុរី​។​

    គោលដៅ​នៃ​ជំនួប​មិត្តភាព​ជាច្រើន​ប្រកួត​បែបនេះ គឺ​ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​របស់​ក្រុម​ជម្រើស ជាតិ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​អាស៊ាន AFF Suzuki Cup នៅក្នុង​ពូ​ល​B បន្ទាប់ពី​បាន​យក ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម កាលពីពេល​កន្លងមក​ថ្មីៗ​នេះ ដោយ​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ជាមួយ​ឡាវ ទី​ម័​រ​ខាង កើត និង​ប្រ៊ុយណេ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​។ 

    ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ក្នុង​ពូ​ល​B ជាមួយនឹង​ក្រុម ម្ចាស់ផ្ទះ ជម្រើសជាតិ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី​។ ចំណែកឯ​ពូ​ល​A មាន​៤​ក្រុម​ដែរ រួមមាន​៖ ម្ចាស់ផ្ទះ​ហ្វីលីពីន​, ថៃ​, សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី​។​

    សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​, ក្រុម​ជម្រើសជាតិ​កម្ពុជា​បានធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ របស់ខ្លួន​រាប់ម៉ឺន​នាក់​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង មិន​ធ្លាប់មាន បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​មួយ​នេះ​បាន​កសាង ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ជុំ​ទី​២ វគ្គ​ចែក​ពូ​ល ក្នុង​តំបន់​អាស៊ី ហើយ​ជាក់ស្តែង កាលពី​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup កន្លងទៅ​ថ្មីៗ​នេះ ក្រុម​ជម្រើសជាតិ កម្ពុជា​បាន​យកឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា ដោយ​ទាក់ទាញ​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​លើសលុប ផងដែរ​៕

adverise with khmeread

មតិយោបល់