adverise with khmeread Unnamed

ក្រុម​ចលនា​យុវជន​កម្ពុជា ក​-១៥៧ ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់ ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Soccer League រដូវ​កាល​ថ្មី​

    ភ្នំពេញ ៖ ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ ហៅ​កាត់​ក្រុម ក​-១៥៧ បាន​ប្រមូលផ្តុំ​កីឡាករ​របស់ខ្លួន​កាលពី​យប់មិញ នៅ​ទីលាន​រ៉ា​ម៉ា រាជធានី​ភ្នំពេញ ដើម្បី​ហ្វឹកហាត់​បង្កើន​បច្ចេកទេស និង​កម្រិត​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ឡើង​បន្ថែមទៀត ប្រយោជន៍​ត្រៀម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Soccer League រដូវ​កាល​ថ្មី លើក​ទី​៤ ឆ្នាំ​២០១៦ ដែល នឹងត្រូវ​ដំណើរការ​ប្រកួត​ជា​ផ្លូវការ នា​ថ្ងៃទី​១៦ ខែធ្នូតទៅ​។​

    លោក ជឹម គីម​លី ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា ១៥៧ បាន​ថ្លែងថា ការប្រមូលផ្តុំ​ហ្វឹកហាត់​បែបនេះ គឺ​ដើម្បី​បង្កើន​បច្ចេកទេស​ឲ្យ​កីឡាករ​របស់​ក្លឹប​នានា​ឲ្យ​លេង​ស៊ី សង្វាក់​គ្នា​បានល្អ ដើម្បី​ឈ្នះ​ការប្រកួត​ជា​ផ្លូវការ នា​អំឡុង​ពាក់កណ្តាល​ខែក្រោយ​នេះ​។ 

    មិនតែប៉ុណ្ណោះ​ការ​ហ្វឹក ហាត់​មិន​គ្រប់គ្រាន់​ទេ គឺ​ក្រុម​របស់លោក​តែងតែបាន​ណាត់​ជួយ​ជាមួយ​បណ្តា​ក្រុម​នានា​ជាច្រើន​ទៀត ដើម្បី ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជា​រៀងរាល់​សប្តាហ៍​។ ប្រធាន​ក្រុម​រូបនេះ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា “​យើង​ជឿថា ក្រុម​របស់​យើង​សង្ឃឹម​ប្រហែល​៦០%​ថា​នឹង​បាន ឡើងទៅ​ប្រកួត​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ពីព្រោះថា​ក្រុម​របស់ យើង​នេះ​ទទួលបាន​ការជួយឧបត្ថម្ភ និង​ការលើក ទឹកចិត្ត​យ៉ាងខ្លាំង​ពី​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​ស្ថាបនិក និង​លោក ម៉ឹង ពន្លក ជា​ប្រធាន​ចលនា​យុវជន កម្ពុជា ១៥៧ ហើយ​ខ្ញុំ ក៏ដូចជា​កូនក្រុម​ទាំងអស់​ប្តេជ្ញាចិត្ត​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ដណ្តើមបាន កិត្តិយស​ដ៏​ល្អ​មួយ​មក​ជូន​អង្គភាព និង​ឯក​ឧ​ត្ត​ទាំង​ពីររូប​”​។ 

    លោក​រំលឹកថា ចាប់តាំងពី​ការបង្កើត​ក្លឹប​បាល់ទាត់ ចលនា​យុវជន​កម្ពុជា​១៥៧ តាំងពី​ឆ្នាំ​២០១៣​មក​, ធ្លាប់បាន​ចូលរ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន និង​បាន​ក្លាយជា ម្ចាស់​ជើងឯក​ពានរង្វាន់ Tiger Futsal Cup ហើយ​នៅ​ឆ្នាំ​២០១៤ ក្រុម​ក​-១៥៧​ធ្លាប់ជា​ម្ចាស់​ដំណែង​ជើងឯក Soccer Futsal Cup ចំណែកឯ Soccer League កាលពី​ឆ្នាំ ២០១៥ កន្លងទៅ ក្រុម​មួយ​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League លើក​ទី​៤ ឆ្នាំ​២០១៦ បានចាប់ផ្តើម​ទទួល​ចុះឈ្មោះ​ទទួល​ពាក្យ​បណ្តា​ក្លឹប​បាល់ទាត់​នានា ដោយ​គណៈកម្មការ​បច្ចេក​ទេស​នៃ​ព្រឹត្តិ ការណ៍​មួយ​នេះ​បានប្រកាស​ដល់​បណ្តាល​ក្រុម​នានា​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​ទាន់ពេលវេលា និង​ឲ្យ​បាន​ច្រើន កុះករ​៕​

adverise with khmeread

មតិយោបល់