adverise with khmeread 1

អ្នក​អាច​មិន​ជឿ ប៉ុន្តែ​វា​បាន​កើតឡើង​ពិតមែន​! សាងសង់​របង​ផ្ទះ​ខុស​ក្បួន​អាច​ប៉ះពាល់​ដល់​ចំណូល​របស់​អ្នក

​    ​ផ្ទះសម្បែង​ទាំងឡាយ​គួរតែមាន​របង​ដើម្បី​ជួយ​ទប់ស្កាត់​រារាំង​ទ្រព្យ​លាភសក្ការៈ​កុំឱ្យ​ហូរ​ចេញទៅ​ក្រៅ​។ ប៉ុន្តែ​ប្រសិនបើ​ផ្ទះ​លោកអ្នក​ពុំមាន​របង​ទេនោះ លោកអ្នក​គួរ​ដាំ​ដើម​ផ្កា ឬ​តុបតែង​ផើងផ្កា នៅ​បរិវេណ​ទីធ្លា​មុខផ្ទះ ដើម្បី​ការពារ​លាភសក្ការៈ​កុំឱ្យ​ហូរ​ចេញពី​ក្នុងផ្ទះ​ទៅ​ក្រៅ​ផ្ទះ​វិញ​។ ព្រោះ​ប្រសិនបើ​គ្មាន​របង​ជួយ​ទប់ស្កាត់​ទេនោះ លុយកាក់​ដែល​ហូរ​ចូល​នឹង​ជួប​ហេតុ​ផ្សេងៗ រក្សាទុក​មិនសូវ​គង់ ចេះតែ​ជួប​ករណីនេះ​ករណី​នោះ ប​បេះ​ប​បោច​ហូរ​ចេញ​គ្រប់ពេលវេលា​។​

​    ​របង​ផ្ទះ​គឺជា​អាវ​ក្រោះ​ការពារ​ផ្ទះសម្បែង ហើយ​របង​ដែល​ល្អ​គួរ​ជា​របង​ដែលមាន​ផ្ទៃ​ណែន​មិន​ប្រហោង​និង​គួរ​មាន​កម្ពស់​មិន លើសពី ២,៥០​ម៉ែត្រ ព្រោះ​ប្រសិនបើ​ខ្ពស់ជាង​នេះ​ចាត់ទុកថា នឹង​កើតមាន​ភាពចង្អៀតចង្អល់​ដល់​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយ កើតមាន​ហេតុ​ជម្លោះ​ក្តីក្តាំ​ញឹកញាប់​។​ល​។ ចំណែក​របង​បន្សល់ទុក​នូវ​ប្រហោង​ច្រើនពេក វា​នឹង​ងាយ​ស្រូបយក​ថាមពល​អាក្រក់ ធ្វើឱ្យ​ម្ចាស់ផ្ទះ​ឧស្សាហ៍​កើតមាន​រោគាព្យាធិ​។​

        ​របង​ប្រហោង​ពេក​ក៏​ធ្វើឱ្យ​ម្ចាស់ផ្ទះ​ជួប​បញ្ហា​រឿង​សេដ្ឋកិច្ច​ផល​ចំណូល​មិន​ស្មើនឹង​ការចំណាយ ពិសេស​ធ្វើ​ឱ្យគេ​សម្លឹងមើល​ពី​ខាងក្រៅ​ឃើញ​ដល់​ខាងក្នុង​ដែល​នេះ​បានសេចក្តីថា គេ​មើ​លពី​ខាងក្រៅ​ទៅ គឺ​ឃើញ​អ្វីៗ​គ្រប់យ៉ាង​មាន​អ្វីខ្លះ​ទុកដាក់​នៅត្រង់ណា​កន្លែង​ណាខ្លះ ក៏​ឃើញ​ដែរ ដែល​ទាំងអស់នេះ​គឺ​ស្មើនឹង​ការអូសទាញ​ឱ្យ​មនុស្ស​អាក្រក់​ប៉ុនប៉ង​ប្រាថ្នា​លួច​ឬ​ប្លន់​ផ្ទះ​របស់​អ្នក​។ ប្រសិនបើ​ធ្វើ​របង​តាន់​ទ្វាររបង​គួរ​បន្សល់ទុក​ប្រហោង​ខ្លះ​ឱ្យ​សមរម្យ មិនគួរ​ធ្វើឱ្យ​ជិតឈឹង​ពេក​ទេ ព្រោះ​វា​ស្មើនឹង​ការរារាំង​លាភសក្ការៈ​ដែល​ត្រូវ​ហូរ​ចូល ធ្វើឱ្យ​រកចំណូលបាន​មក​ដោយ​តឹងតែង​។ កម្ពស់​ទ្វាររបង​ដែល​ល្អ​គួរតែ​ខ្ពស់​ហួស​ក្បាល​ត្រឹមតែ​បន្តិចបន្តួច​តែប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់