adverise with khmeread 1

ផ្អើល​នៅ​អៀរ​ឡង់​ថា ពួក Alien បង្កើត​រូប​ឈើឆ្កាង​ក្នុងព្រៃ រហូត​ល្បី​ដល់​ទូរទស្សន៍ ITV ចុះ​ស៊ើបអង្កេត​ទើប​ដឹង​រឿង​ពិត

​    ​រូបភាព​ឈើឆ្កាង Celtic ដែល​អាច​មើលឃើញ​នៅតែ​លើ​អាកាស ត្រូវបាន​រកឃើញ​ដុះ​ឡើង​នៅ​ព្រៃ​អៀរ​ឡង់​មួយ​។ និមិត្តសញ្ញា​សាសនា​ប្រវែង ១០០ ម៉ែត្រ​នេះ​មិនត្រូវ​បាន​រកឃើញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​រហូតដល់​អ្នក​ដំណើរ​តាម​យន្តហោះ​កត់សម្គាល់​ពេល​ហោះហើរ​កាត់​ពីលើ​។​

​    ​រូបភាព​ឈើឆ្កាង​នៅ​ព្រៃ Killea ក្នុង​តំបន់​ជនបទ Donegal មួយ​នេះ​បាន​បង្កឱ្យមាន​ការយល់​ច្រឡំ​ជាច្រើន​ថា​ពួក Alien ជា​អ្នក​ដាំ​ដើមឈើ​ឱ្យចេញ​រូប​ឈើឆ្កាង​នេះ រហូត​ទាល់តែ​ទូរទស្សន៍ ITV ចេញមុខ​ស៊ើបអង្កេត​ដើម្បី​រក​ការពិត​។ ផ្ទុយទៅវិញ វា​មិនមែន​ដោយសារ​ពួក Alien នោះទេ ប៉ុន្តែ​ដើមឈើ​នេះ​ត្រូវបាន​ដាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ Liam Emmery ដែលជា​អ្នក​សម្បូរ​ទៅដោយ​គំនិត និង​សមត្ថភាព​ខាង​ព្រៃឈើ​។​

​    ​ដោយ​ដាំ​ដើមឈើ​យ៉ាង​ល្អិតល្អន់​អស់​ជាច្រើន​ឆ្នាំ​មកនេះ លោក Emmery អាច​លេង​ម៉ូដ​ដើមឈើ​ដែល​អាចឱ្យ​វា​បង្ហាញ​រាង​ឈើឆ្កាង​ខាងលើ​រៀងរាល់​រដូវ​ស្លឹកឈើ​ជ្រុះ​ទៅកាន់​អ្នក​ដែល​ហោះ​កាត់​ព្រៃ​នេះ​។​

​    ​ប៉ុន្តែ​ជា​អកុសល Emmery បានទទួល​មរណភាព​កាលពី​ឆ្នាំ ២០១០ នៅ​អាយុ ៥១ ឆ្នាំ មុននឹង​ការបង្កើត​ថ្មី​របស់គាត់​ត្រូវបាន​សាធារណៈជន​ជាច្រើន​បាន​ដឹងឮ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់