adverise with khmeread 0

ជីវិត​របស់​នាង​ត្រូវ​បំផ្លាញ​ទាំងស្រុងដោយសារ​រូបថត​មួយ​សន្លឹក​នេះ​

    ​អ្នក​ច្បាស់​ជា​ធ្លាប់​ឃើញ​រូបថត​របស់ Heidi Yeh នៅលើ Facebook ឬ Twitter របស់​អ្នក​ហើយ​។ រូបនេះ​ចាប់ផ្តើម​ផុសផុល​ក្នុង​ឆ្នាំ ២០១២ ពេល Heidi Yeh ថត​ក្នុង​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​មួយ​នៅ​តៃវ៉ាន់​។ 

​    ​រូបថត​នេះ​គឺ​សម្រាប់​ពាណិជ្ជកម្ម​គ្លីនិក​កែ​សម្ផស្ស​មួយ ដែល​លេច​លើ​ទស្សនា​វ​ដ្តី​មួយ​។ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​សន្ម​ត់​ថា​រូប​ក្នុង​ពាណិជ្ជកម្ម​គឺ​ក្លែងក្លាយ​ទេ ព្រោះ​វា​ជា​រូបថត​ពាណិជ្ជកម្ម​។ 

​    ​រូបថត​នោះ​បង្ហាញ Heidi Yeh និង បុរស​ម្នាក់ សម្តែង​ជា​ប្តី​ប្រពន្ធ​សម្រាប់​ពាណិជ្ជកម្ម​គ្លីនិក​កែ​សម្ផស្ស និង​កូន​បីនាក់​។ Heidi Yeh និង​ស្វាមី​មើល​ក្នុង​រូបថត​ស្អាត​ទាក់ទាញ តែ​កូន​បីនាក់​ឯណោះ​វិញ​បែរជា​មុខ​អាក្រក់​ពិបាក​ថ្លែង​។ អក្សរ​ក្រោម​រូបថត​នោះ​សរសេរថា "​រឿង​តែមួយគត់​ដែល​អ្នក​បារម្ភ​គឺ​ត្រូវ​ពន្យល់​កូនៗ​ដោយ​របៀប​ណា​"​។ 

​    ​ភ្លាមៗ​រូបថត​នេះ​បាន​ចែកចាយ​ពេញ​ពិភពលោក​ប្រៀប​បីដូច​ភ្លើង​ឆេះ​ព្រៃ​។ ព័ត៌មាន​ទូទាំង​ពិភពលោក​និយាយថា Heidi Yeh វះកាត់​កែ​សម្ផស្ស ហើយ​ស្វាមី​នាង​បានដឹង​រឿងនេះ ក្រោយ​ឃើញ​កូនៗ​មុខ​អាក្រក់​។ បន្ទាប់មក​ប្តី​នាង​បាន​លែងលះ​នាង ហើយ​ប្តឹង​នាង និង​ឈ្នះ​ក្នុង​បណ្តឹង​នោះ​ទៀត​។​

​    ​សាច់រឿង​នេះ​ជា​រឿងប្រឌិត​សុទ្ធសាធ ប៉ុន្តែ​វា​នៅតែ​រីក​សាយភាយ​ពេញ​វេ​ប​សាយ​លើ​ពិភពលោក​។ ក្រោយមក​នាង​បាន​ជួប​ផលវិបាក​ដោយសារតែ​រូប​មួយ​សន្លឹក​នេះ​។ មិត្តភក្តិ គ្រួសារ និង​អ្នកធ្វើការ​ជាមួយគ្នា​បាន​ចោទ​នាង​ថា​បាន​វះកាត់​កែ​សម្ផស្ស​។ ទោះ​នាង​និយាយថា​មិនបាន​វះកាត់ ក៏​គ្មាន​នរណាម្នាក់​ជឿ​នាង​ដែរ សូម្បី​សាច់ញាតិ​បង្កើត​។ អ្វីដែល​អាក្រក់​បំផុត​គឺ​អាជីព​ការងារ​របស់​នាង​ត្រូវ​បំផ្លាញ​ដោយសារតែ​រូប​មួយ​សន្លឹក​នេះ​។ នាង​លែង​អាចធ្វើ​ការងារ​ជា​តារា​បង្ហាញ​ម៉ូត​តទៅទៀត​។ 

​    ​Heidi Yeh បាន​ប្រាប់​កាសែត BBC ថា "​ក្រោយមក​ទើប​នាង​ខ្ញុំ​ដឹងថា ពិភពលោក​ទាំងមូល​បាន​ចែកចាយ​រូបថត​នេះ និង​ចុះផ្សាយ​ជា​ភាសា​ផ្សេងៗ​គ្នា​។ មនុស្ស​ស្មានថា​រូបនេះ​ជា​រូប​ពិត​។ សូម្បី​មិត្តភក្តិ​របស់​អតីត​មិត្ត​ប្រុស​ខ្ញុំ​ក៏​សួរ​អំពី​រូបថត​នេះដែរ​។ មនុស្ស​បដិសេធ មិន​ព្រម​ជឿ​សោះ​ថា​ខ្ញុំ​មិនដែល​វះកាត់​។ ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​សួរ​ខ្ញុំ​ថា ខ្ញុំ​ជាម​នុស្ស​ក្នុង​រូបថត​មែន​ក៏​អី​។ បន្ទាប់មក ពួកគេ​ផ្តល់​តួនាទី​តូចតាច​ប៉ុណ្ណោះ​ឱ្យ​ខ្ញុំ​នៅក្នុង​ការថត​ពាណិជ្ជក​ម្ម​"​។ 

​     Heidi Yeh និយាយថា មិត្ត​ប្រុស​របស់​នាង​បាន​ទាត់​នាង​ចោល​ដោយសារតែ​ពាក្យ​ចចាមអារ៉ាម ហើយ​គ្រប់គ្នា​បាននាំគ្នា​និយាយ​ខ្សឹបខ្សៀវ​រឿង​នាង​គ្រប់កន្លែង​។ នាង​ចេញមុខ​បកស្រាយ​តាម BBC ដើម្បីឱ្យ​ពិភពលោក​ដឹងថា ពួក​សំឡុត​គំរាម​តាម​អ៊ី​ន​ធឺ​ណេ​ត​អាក្រក់​ដល់​កម្រិតណា ដោយ​ពួកវា​អាច​បំផ្លាញ​ជីវិត​មនុស្ស​ដោយ​ការចែក​ចាយពាក្យ​ចចាមអារ៉ាម​មិន​ពិត​អំពី​មនុស្ស​ម្នាក់​៕ 

 

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់