adverise with khmeread Image 1

ប៉ូលិសខណ្ឌឫស្សីកែវចាប់បានចោរលួចម៉ូតូ២នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចម៉ូតូនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកាលពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវបេតុងក្រុមទី១ ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះមាឃ  ចាន់ដាវុធហៅវុធភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវ៨០ ក្រុមទី១៥ ភូមិ១៥ សង្កាត់ស្រះចកខណ្ឌដូនពេញ  មានមុខរបរមិនពិតប្រាកដនិងទី២-ឈ្មោះឈិន  គឹមឡុង ហៅឡុង ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ ក្រុមទី១៩ភូមិសាមគ្គីសងនកាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ។

ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះមាឃ  ចាន់ដាវុធនេះពាក់ពន្ធករណីគាស់ផ្ទះលួចម៉ូតូនិងទូរស័ព្ទកាលពីថ្ងៃទី០១ខែមករាឆ្នាំ២០១៥វេលាម៉ោង៤នៅចំណុចផ្ទះជួលក្រុមទី១០ភូមិសាមគ្គីសង្កាត់ឫស្សីកែវ ។កាលនោះប៉ូលិសចាប់បានជនសង្ស័យបីនាក់១-ឈ្មោះហុង វណ្ណា ២-ឈ្មោះវ៉ាន់  នី និង៣-ឈ្មោះចាន់ ការ៉ាន់ហើយនៅសល់ម្នាក់ឈ្មោវុធ  ជាអ្នកហៅមូយនិងជូនយកម៉ូតូទៅលក់។

ដោយឈ្មោះវុធនេះពុំមានសាវតាចាស់លាស់ព្រោះពុំមានទីលំនៅក្នុងមូលដ្ឋានហើយប៉ូលិសបានខំស្រាវជ្រាវរហូតមកដល់ថ្ងៃទី៣០ វិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោង១២និង៣០នាទីអាធ្រាត្រទើបឃាត់បានតែម្តង ៕

adverise with khmeread

មតិយោបល់