adverise with khmeread 1

លោក Julian Cheung សំញែង​គេហដ្ឋាន​ថ្មី​របស់លោក​

​នៅ​ថ្ងៃទី​៦ ខែមករា​កន្លងទៅនេះ លោក Julian Cheung បាន​ចែករំលែក​រូបភាព​ផ្ទះ​ថ្មី​របស់គាត់​នៅលើ​បណ្តាញ​សង្គម Weibo របស់​ចិន​។ រូបភាព​នោះ​បង្ហាញ​ពី​ការកែលម្អ​ផ្ទះ​របស់គាត់​យ៉ាង​សាមញ្ញ​និង​មាន​លក្ខណៈ​ពណ៌​បៃតង​និង​មាន​ដើមឈើ​ដែល​អាច​មើលឃើញ​នៅ​ខាងក្រៅ​។​

​សម្រាក​នៅលើ​សា​ឡុង លោក​បាន​ថតរូប Selfie និង​បានសរសេរថា "​ទោះជា​យ៉ាងណាក្តី ការផ្លាស់ប្តូរ​លំនៅដ្ឋាន​គឺជា​រឿង​ឈឺក្បាល ប៉ុន្តែ​អារម្មណ៍​ដែល​អស្ចារ្យ​នោះ​គឺ​ត្រឡប់មកផ្ទះ​វិញ​។ ទីបំផុត​វា​បាន​កែលម្អ​រួចរាល់​ហើយ​!"​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន​សេចក្តី​រីករាយ​ចំពោះ​អ្នកនាង Anita Yuen សង្សារ​របស់លោក Julian ដោយបាន​បញ្ចេញមតិ​ថា ឥឡូវ​អ្នកនាង​មាន​ទីធ្លា​សម្រាប់​ដាក់​កាបូប​ថ្មីៗ​របស់​នាង​ហើយ​៕

adverise with khmeread
ប្រភព៖ afspot

មតិយោបល់