adverise with khmeread 0

ទាំងនេះ​ជា​រោគសញ្ញា​មហារីក​សុដន់ ប៉ុន្តែ​សូមកុំ​ខ្លាច គេ​ក៏មាន​វិធី​ការពារ​ដែរ​!

​    ​* មូលហេតុ​កើត​មហារីក​សុដន់​
​    ​មហារីក​សុដន់​ជា​ប្រភេទ​មហារីក​ផ្ដាច់ជីវិត​របស់​ស្រី្ត​ជាច្រើន​នាក់​នៅលើ​ពិភពលោក​នេះ​។ ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ជំងឺមហារីក​ឱ្យដឹងថា ស្ត្រី​គ្រប់រូប​មានឱកាស​ប្រឈម​ចំពោះ​ការកើត​មហារីក​សុដន់ ប៉ុន្ដែ​ពួកគេ​អាច​ការពារ​ជំងឺ​នេះ​បាន​តាមរយៈ​ការរស់នៅ​ជាប្រចាំ​ថ្ងៃ​ដោយ​ការ​ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍ ហាត់ប្រាណ​ឱ្យបាន​ជាប់លាប់ និង​មិន​សេធ​គ្រឿង​ស្រវឹង​។​

​    ​ហើយ​ក្រោម​នេះហើយ​ជា​មូលហេតុ​ដែល​កើត​ជំងឺមហារីក​សុដន់​៖
​    ​១. ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន និង​ទទួលទាន​អាហារ​មាន​ជាតិ​សរសៃ​ទាប​។​
​    ​២. ស្ត្រី​ដែលមាន​ផ្ទៃពោះ​លើកដំបូង​ពេល​មាន​អាយុ ៣០​ទៅ ៣៥ ឆ្នាំ​។​
​    ​៣. ភាពធាត់​អ័រម៉ូន​អេ​ស្ត្រូ​ចេ​ន សុទ្ធតែជា​មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​ជំងឺមហារីក​សុដន់ ដោយសារ​វា​រស់នៅក្នុង​កោសិកា​ខ្លាញ់​។ ដូច្នេះហើយ​បានជា​ស្ត្រី​ធាត់​មានឱកាស​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ខ្ពស់​។​
​    ​៤. ប្រវត្តិ​គ្រួសារ ប្រសិនបើ​សាច់ញាតិ​ជីដូន​ជីតា​កើត​មហារីក​សុដន់​នោះ​ឱកាស​ដែល​កូនចៅ​នឹង​កើត​ជំងឺ​នេះ​ក៏មាន​ខ្ពស់​ដែរ​។​
​    ​៥. ជំងឺ​ដែល​ទាក់ទង​ទៅនឹង​ជាលិកា​សុដន់​។​
​    ​៦. ថ្នាំ​ដែល​ផ្សំ​អ័រម៉ូន​អេ​ស្ត្រូ​ចេ​ន​ដូចជា ថ្នាំ​ពន្យា​កំណើត​។​
​    ​៧. អាយុ ដូចជា​ស្ត្រី​វ័យ​កណ្ដាល​មានឱកាស​ប្រឈម​ចំពោះ​ជំងឺ​នេះ​ខ្ពស់​។​

​    ​* រោគសញ្ញា​
​    ​អ្នក​កើត​ជំងឺមហារីក​សុដន់​ដំណាក់កាល​ដំបូង​មិនមាន​អាកា​រៈ​អ្វី​ទាំងអស់ គ្រាន់​តែមាន​ដុំ​សាច់​នៅក្នុង​សុដន់​ក្រាស់​ហើយ​រឹង​។ ប៉ុន្ដែ​ប្រសិនបើ បណ្ដោយ​ទុកចោល​យូរ​និង​មាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
​    ​- ដុំ​សាច់​នោះ​នឹងមាន​ទំហំ​កាន់តែ​ធំ​ឡើងៗ​។​
​    ​- សុដន់​មានការ​ប្រែប្រួល​ពីស​ភាព​ដើម ដោយ​សុដន់​ម្ខាង​អាច​ខ្ពស់ជាង​សុដន់​ម្ខាង​ទៀត​។​
​    ​- ស្បែក​ត្រង់​បរិវេណ​សុដន់​មាន​ស្នាំ​ផត និង​មាន​អង្គធាតុ​រាវ​ដូចជា​ឈាម ឬ​ទឹករងៃ​ហូរ​ចេញមក​ទៀតផង​។​
​    ​- ក្រពេញ​ទឹករងៃ​បរិវេណ​ក្រោម​ក្រៀក​ធំ​ខុសធម្មតា​។​

​    ​* របប​អាហារ​និង​វិធី​ព្យាបាល​តាមបែប​ធម្មជាតិ​
​    ​- ចំពោះ​អាហារ​មួយពេលៗ គួរតែមាន​បន្លែ​ផ្លែឈើ​ពាក់កណ្ដាល ដើម្បីឱ្យ​រាងកាយ​បានទទួល​វីតាមីន​ធាតុ​រ៉ែ​គ្រប់គ្រាន់​។​
​    ​- ទទួលទាន​បន្លែ​-​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាពិសេស​បន្លែ​-​ផ្លែឈើ​ណា​ដែលមាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ដូចជា វីតាមីន C, E, A ជាដើម​។​
​    ​- បង្កើន​ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​សរសៃ​ឱ្យបាន​ច្រើន​។​
​    ​- ទទួលទាន​ផលិតផល​ដែល​ធ្វើ​ពី​សណ្ដែកសៀង​ឱ្យបាន​ច្រើន ដូចជា​ទឹក​សណ្ដែក តៅហ៊ូ សណ្ដែកបណ្ដុះ ព្រោះ​វា​មិន​ត្រឹមតែ​មិន​ធ្វើឱ្យ​ធាត់​នោះទេ ព្រមទាំង​ជួយ​ការពារ​កុំឱ្យ​កើត​ជំងឺមហារីក​ទៀត​សុដន់​ទៀតផង​។​
​    ​- ទទួលទាន​អាហារ​ដើម្បី​សុខភាព មាន​ជាអាទិ៍ អង្ករសម្រូប បន្លែ​-​ផ្លែឈើ​គ្មាន​ជាតិពុល សាច់​ត្រី ប្រេង​អូ​លីវ​។​
​    ​- ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ជួយ​ឱ្យ​រាងកាយ​ដុតបំផ្លាញ់​ជាតិ​ខ្លាញ់​ដែល​មិនចាំបាច់ និង​កាត់បន្ថយ​ឱកាស​ប្រឈម​ចំពោះ​ការកើត​ជំងឺមហារីក​។​
​    ​- គួរតែ​ត្រួតពិនិត្យ​សុដន់​ជាប្រចាំ​រាល់​ខែ បើ​មិន​ប្រាកដ​ក្នុងការ​ពិនិត្យ​ដោយ​ខ្លួនឯង គួរតែ​ទៅឱ្យ​ពេទ្យ​ជំនាញ​ពិនិត្យ​ឱ្យ​។​

​    ​* វីតាមីន​បន្ថែម​
​    ​- វីតាមីន C គួរ​ទទួលទាន ៨០០ ទៅ ១.០០០ មិ​ល្លី​ក្រាម​ក្នុង ១ ថ្ងៃ​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក​។​
​    ​- បេ​តា​ខា​រ៉ូ​ទីន គួរ​ទទួលទាន ១ ថ្ងៃ ៥ ទៅ ១០ ម៉ឺន​អាយ​យូ​។ ក្នុង​បេ​តា​ខា​រ៉ូ​ទីន​រួមមាន​ការ៉ុត ល្ហុង ត្រសក់ ខេន​តា​លូ​ប​។​
​    ​- សារធាតុ Genistein ឃើញ​មាន​ច្រើន​ក្នុង​ផលិតផល​ដែល​ធ្វើ​ពី​សណ្ដែកសៀង​។ វា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​ចំពោះ​ការកើត​មហារីក​បាន​ច្រើន​។ ដូច្នេះហើយ​ស្ត្រី​គួរតែ​ទទួលទាន​ប្រមាណ ៧៥ ក្រាម​ក្នុង​មួយថ្ងៃ​។​

​    ​* អាហារ​ដែល​គួរ​ជៀសវាង​ដាច់ខាត​
​    ​- ត្រូវ​កាត់បន្ថយ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​
​    ​- ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​ហឺរ​ខ្លាំង អាហារ​ចៀន និង​ជាតិ​ខ្លាញ់​ឆ្អែត​។​
​    ​- ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ផ្អែម និង​ជាតិ​ប្រៃ​។​
​    ​- ត្រូវ​ទទួលទាន​សាច់​ក្រហម​ក្នុង​កម្រិត​ទាប​បំផុត​។​
​    ​- ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​ស្រា​។​
​    ​- ចៀសវាង​អាហារ​ដែល​ដាក់​សារធាតុ​កុំឱ្យ​អាហារ​ផ្អូម អាហារ​ដាក់​ពណ៌​និង​ត្រាំ​។​

​    ​* ដំបូន្មាន​
​    ​- គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​បានផ្ដល់​ដំបូន្មាន​ថា មិនគួរ​ពាក់អាវ​ត្រ​នា​ប់​លើសពី ១២ ម៉ោង​ទេ​ក្នុង​មួយថ្ងៃ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ចំពោះ​ការកើត​មហារីក​សុដន់​។​
​    ​- មិនត្រូវ​ទិញ​អាវ​ត្រ​នា​ប់​ណា​ដែលមាន​ទំហំ​តូច​ជាង​ដើមទ្រូង​
​    ​- បើ​អាច​ចៀសបាន​ចៀស​ទៅ​! មិនត្រូវ​ឆ្លុះ​កាំរស្មីអ៊ិច​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់