ជំងឺមហារីកពោះវៀនធំ ជាឃាតករលាក់មុខដ៏សាហាវសឹងមិនចាញ់អេដស៍ប៉ុន្មានទេ។ វាជាជំងឺដែលបានសម្លាប់មនុស្សជាច្រើនលើពិភពលោក ជាពិសេសនៅអាមេរិក និងអូស្ត្រាលី ដែលសម្បូរអ្នកទទួលទានសាច់។ ដូច្នេះហើយវាជាការចាំបាច់ណាស់ដែលលោកអ្នកត្រូវដឹងពីរបៀបការពារខ្លួនពីជំងឺដ៏សាហាវមួយនេះ។
* របៀបថែទាំសុខភាពទាំង ៦ ចំណុចនេះនឹងជួយលោកអ្នកទប់ស្កាត់បាននូវជំងឺមហារីកពោះវៀនធំ៖
១. ហាមជក់បារី និងផឹកគ្រឿងស្រវឹង
២. ធ្វើលំហាត់ប្រាណទៀងទាត់
៣. ពិសាតែសាច់ និងប្រូតេអ៊ីនពេកមិនល្អ
៤. ត្រូវរក្សាទម្ងន់នៅកម្រិតមធ្យម
៥. ទទួលទានផ្លែឈើ និងបន្លែសម្បូរកាកសរសៃហ្វៃបឺ
៦. ពិសាត្រីឱ្យបានច្រើន
ចុងក្រោយ សូមកុំភ្លេចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ប្រសិនបើលោកអ្នកសង្ស័យកើតមហារីកពោះវៀនធំ ដោយឧស្សាហ៍ឈឺពោះផ្នែកខាងស្តាំញឹកញាប់។ ហើយមួយទៀត ត្រូវឧស្សាហ៍ងើបដើររាល់ ២ ម៉ោងម្តង កុំអង្គុយយូរពេក ព្រោះអង្គុយយូរបង្កើនហានិភ័យកើតជំងឺមហារីកពោះវៀនធំ ១០ ភាគរយ៕
