adverise with khmeread 1

ញាក់សាច់​! យន្តហោះ​បង្ខំចិត្ត​ចុះចត​បន្ទាន់ ព្រោះ​មាន​ពស់​មួយ​ក្បាល​លូន​ចេញពី​កាប៊ីន​

    ​អ្នកដំណើរ​នៅលើ​យន្តហោះ​មួយ​ភ័យ​ស្ទើរ​លស់​ព្រលឹង នៅពេល​ពស់​មួយ​ក្បាល​បាន​ធ្លាក់​ចេញពី​លើ​យន្តហោះ​ដូច​ក្នុង​រឿង​ហូលីវូដ "Snakes on a Plane"​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍ Aeromexico បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពស់​រស់​មួយ​ក្បាល​បាន​រកឃើញ​នៅលើ​យន្តហោះ​កាលពី​រសៀល​ថ្ងៃអាទិត្យ​កន្លងទៅ​។ ជើងហោះហើរ​លេខ ២៣១ ដែល​ធ្វើដំណើរ​ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​ពី​ទីក្រុង Coahuila ទៅ​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ​ត្រូវបាន​បង្ខំ​ឱ្យ​ចុះចត​ដើម្បី​អនុញ្ញាតឱ្យ​ក្រុម​អ្នកគ្រប់គ្រង​សត្វ​ចូលចាប់​ពស់​មួយ​ក្បាល​នេះ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​បន្តថា ខ្លួន​កំពុង​ស៊ើបអង្កេត​ពី​របៀប​ដែល​ពស់​នេះ​ចូលទៅក្នុង​យន្តហោះ ហើយ​ពួកគេ​នឹង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ជាង​នេះ​ដើម្បី​បញ្ចៀស​បញ្ហា​ទៅ​ថ្ងៃមុខ​៕


 

adverise with khmeread
ប្រភព៖ foxnews

អ្នកនឹងចូលចិត្ត

មតិយោបល់