adverise with khmeread Unnamed

ឡិច​ស៊ី​ស​ RX330 ​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ បុក​ជាមួយ​រថយន្ដ​យី​ឌុប​ដឹកអុស​ធ្លាក់ចូល​ប្រឡាយទឹក​នៅ​ស្ពាន​ចម្ការ​ដូង

    ភ្នំពេញ​​ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹង​បើករថយន្ដ​ឡិច​ស៊ីស​ RX330 ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវកែង​មិន​ប្រយ័ត្ន​បួង​ចង្កូត​ទៅបុក​រថយន្ដ​យី​ឌុប​ដឹកអុស​ពេញ​បណ្ដាលឱ្យ​រថយន្ដ​យី​ឌុប​ដឹកអុស ​ទាញ​ចង្កូត​គេច​ធ្លាក់​ដាំ​ក្បាល​ចូល​ប្រឡាយ​ទឹកតែ​សំណាងល្អ​មិនមាន​អ្នករងរបួស ចំណែក​រថយន្ដ​ឡិច​ស៊ី ​RX330 រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៩​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ស្ពានដែក​ចម្ការ​ដូង​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​ម៉ាក​យី​ឌុប​​មួយគ្រឿង ពណ៌​ត្រេអ៊ី គ្នាន​ស្លាក​លេខ ដឹកអុស​ពេញព្រៀប ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ឆ្លងកាត់​ស្ពានដែក​។​

    លុះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ចំណុច​ផ្លូវបំបែក​ស្រាប់​តែមាន​រថយន្ដ​ម៉ាក​ឡិច​ស៊ី ​RX330 មួយគ្រឿង​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ​01. 2-1926 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ហើយ​បាន​បួង​ចង្កូត​បត់​ឆ្វេង​ជ្រុល​ទៅបុក​រថយន្ដ​យី​ឌុប​ដឹកអុស ជាហេតុ​ធ្វើឱ្យ​រថយន្ដ​យី​ឌុប​ទាញ​ចង្កូត​គេច​ជ្រុល​ធ្លា​ក់ដាំ​ក្បាល​ចូលក្នុង​ប្រឡាយទឹក។ ​ចំណែក​រថយន្ដ​ឡិច​ស៊ី​សរង​ការខូច​ខាត​ផ្នែក​ខាងមុខ​ទាំងស្រុង តែ​សំណាងល្អ​មិន​បណ្ដាលឱ្យ​ម្ចាស់​រថយន្ដ​រងរបួស​នោះទេ​។​

    ប្រភព​បាន​បន្តទៀតថា ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​ឡិច​ស៊ីសបាន​ចុះ​ពី​រថយន្ដ​ហើយ​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។​

    ក្រោយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់