adverise with khmeread 1901859 758x505

មិន​ធ្លាប់​ដឹង​សោះ​! ទម្លាប់​ទាំង ៦ មុន​ចូល​គេង​ទាំងនេះ ជួយ​មនុស្ស​ឱ្យមាន​សុខភាព​ល្អជា​និរន្ត ប៉ុន្តែ​ចំណុច​ទី ៥ ពិបាកធ្វើ​បន្តិច​សម្រាប់​អ្នក​នៅ​លីវ​

    ​មុនពេល​ចុច​ទូរស័ព្ទ​របស់​អ្នក ហើយ​មើល​បណ្ដាញ​សង្គម​មុនពេល​ចូល​គេង ហេតុអ្វី​មិន​សាកល្បង​អ្វីមួយ​ដែល​អាចធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​?

​    ​យោងតាម​ការសិក្សា​មនុស្ស​ដែល​កាន់​ទូរស័ព្ទដៃ​មុន​ចូល​គេង​គឺ​មិន​មានការ​សំរាក​ពេលយប់​បាន​ស្រួល​នោះទេ​។ ពន្លឺ​អេក្រង់​ទូរស័ព្ទ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​គេង​របស់​អ្នក​បាន​។​

​    ​ប៉ុន្ដែ​មានរឿង​ខ្លះ​អ្នក​អាច​នឹងមាន​សុខភាព​ល្អ​ទាំង​រាងកាយ​និង​សតិបញ្ញា​ដោយសារ​ទង្វើ​មុន​ចូល​គេង​ទាំងនេះ​៖

​    ​១. និយាយ​ទៅកាន់​ដៃគូ​របស់​អ្នក ៖ និយាយ​គ្នា​ទល់មុខ​គ្នា​ទៅវិញទៅមក អាចជួយ​កាត់បន្ថយ​ការ​ស្ត្រេ​ស ជួយ​ព​ន្លឿ​ន​ការ​គេង កាត់បន្ថយ​ការ​ក្រោក​ពេលយប់ ។​ល​។ ចៀសវាង​និយាយ​គ្នា​តាម​ទូរស័ព្ទ​និង​ឆាត​ទល់មុខ​គ្នា​។​

​    ​២. អាន​សៀវភៅ ៖ ជួយ​ព​ន្លឿ​ន​ការ​គេង និង​ធ្វើឱ្យ​ខួរក្បាល​សកម្ម​រហ័សរ​ហួន​។​

​    ​៣. សមាធិ ៖ ជួយ​ឱ្យ​អារម្មណ៍​ស្ងប់ និង​ងាយ​គេង​លក់​។​

​    ​៤. ងូតទឹក​ក្ដៅ​ឧណ្ហ ឬ​ទឹក​ធម្មតា ៖ ជួយ​ឱ្យមាន​អារម្មណ៍ល្អ និង​លុបបំបាត់​ភាព​នឿយហត់​ធ្វើការ​ពេញ​មួយថ្ងៃ គេង​លក់​ស្រួល​។​

​    ​៥. រួមភេទ ៖ អាចជួយ​ផលិត​អ័រម៉ូន Oxytocin​។ អ័រម៉ូន​នេះ​គឺ​ធ្វើឱ្យមាន​អារម្មណ៍ល្អ លើសពីនេះ​ការរួម​ភេទ​មុន​ចូល​គេង​ជួយ​ឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល​និង​មុខងារ​បេះដូង​ដើរ​បានល្អ​។​

​    ​៦. ពិសា​ទឹកតែ​ខ្លះៗ ៖ ជួយ​ឱ្យ​គេង​លក់​ស្រួល និង​ជួយ​ដល់​សុខភាព​រាងកាយ​និង​ចិត្ត​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់