adverise with khmeread %e1%9f%a1

សិស្សសាលាម្នាក់ជិះម៉ូតូលឿន បុកជនជាតិចិនម្នាក់ដើរឆ្លងថ្នល់បាក់ជើងចេញឆ្អឹង(មានវីដេអូ)

​    ​ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ជិះ​ម៉ូតូ​ជ្រេ ចុះឡើង និង​ក្នុង​ល្បឿន​លឿន ទៅបុក បុរស​ជនជាតិ​ម្នាក់​កំំ​ពុត​តែ​ដើរ​ឆ្លងផ្លូវ​ជិត​ផុត​ទៅហើយ បណ្តាលអោយ​បុក​បាក់​ស្មងជើង ចេញ​ឆ្អឹង និង​បែកក្បាល​ធ្ងន់ធ្ងរ ។​

​    ​ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង ៧​និង​១០​នាទី​យប់​ថ្ងៃទី ៨ វិច្ឆិកា​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ពោធិចិនតុង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​ចោមចៅ ។​

​    ​សាក្សី​ពី​កន្លែង កើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ បុរស​ជនជាតិ​ចិន​ម្នាក់ ដើរ​ចេញពី​ចេញ​ផ្សារ​ពោធិចិនតុង រួច​បាន​ដើរ​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង ខណៈ​ដើរ​ឆ្លង​ជិត​ផុត ស្របគ្នា​នោះ​ក៏មាន​យុវ​សិស្ស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1DO-4282  ជិះ​ក្នុង​ល្បឿន​លឿន តាមផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទិសដៅ​ពី​លិចទៅ​កើត បាន​ជ្រុល​ទៅបុក បុរស​ជនជាតិ​ចិន ចំ​ពេញទំហឹង បណ្តោយឱ្យ​បាក់​ស្មងជើង ឆ្វេង​និង​ង​បែកក្បាល​ហូរឈាម​ស្រោច​មុខ រីឯ​ម៉ូតូ​បង្ករ​យុវ​សិស្ស​ដួល រងរបួស​ស្រាល​។​

​    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​មក​យកទៅ​សង្គ្រោះបន្ទាន់​។​ឯខាង​បង្ក​ត្រូវបាន​បងប្អូន​ដឹក​ទៅ​ព្យាបាល​ដោយ​ខ្លួនឯង​។ ដោយឡែក​ម៉ូតូ​បង្ករ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ ៕


adverise with khmeread

មតិយោបល់