adverise with khmeread %e1%9f%a2

រថយន្តនិងម៉ូតូបានបុកគ្នាស្លាប់ម្នាក់នៅស្រុកកៀនស្វាយ(មានវីដេអូ)

    ​កណ្តាល  ៖  មាន​យុវ​ជម្នា​ក់បាន​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង​ដោយសារ​មាន​រថយន្ត​និង​ម៉ូតូ​បាន​បុក​គ្នា​កាល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ និង​៤០​នាទី​ចន្លោះ Km​លេខ​៣០-៣១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១$​ស្ថិតនៅ​ភូមិ​កណ្តាល​លើ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​។​

​    ​ប៉ូលិស​បានឱ្យដឹងថា  ជនរងគ្រោះ​មានឈ្មោះ​ហៀរ  ស្រ៊ី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​ស្លាប់​) ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង​ឥដ្ឋ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​និង​បាន​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ស្រប​ទិស​គ្នា​ហើយ​ជ្រុល​ច​ង្គូ​តទៅ​បុក​រថយន្ត​០១​គ្រឿង​ម៉ាក​តូ​រី​ស​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A.1741​មាន​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​(​អ្នកបើក​រត់គេចខ្លួន​បាត់​)​។​

​    ​ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​និង​បាន​វ៉ា​រថយន្ត​០១​គ្រឿង​ទៀត​ស្រប​ទិ​ដៅ​គ្នា ហើយ​ជ្រុល​ច​ង្គូ​តទៅ​បុក​ចំ​ពេញទំហឹង​បណ្តាល​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង​ហើយ​បាន​ស្លាប់​នៅពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​។​

​    ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​និង​យក​វត្ថុតាង​ម៉ូតូ​និង​រថយន្ត​មក​រក្សាទុក​នៅ​អធិការ​ស្រុក​ដើម្បី​បន្ត​និតិ​វិធី​៕​

 

adverise with khmeread

មតិយោបល់