adverise with khmeread Aaaa

ស្វាមី​របស់​តារាចម្រៀង​ម្ចាស់​បទ Titanic ទទួលអនិច្ចកម្ម​ដោយសារ​មហារីក​បំពង់​ក​

​    ​ស្វាមី​របស់​តារាចម្រៀង​ម្ចាស់​បទ Titanic នាង Celine Dion និង​ជា​អ្នកគ្រប់គ្រង លោក René Angélil បាន​លាចាក​លោក​នៅផ្ទះ​របស់ខ្លួន​នៅ​ក្រុង​ឡាស​វេ​ហ្គា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា ខណៈ​នៅសល់តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ឈានដល់​ថ្ងៃ​ខួប គំរប់ ៧៤ ឆ្នាំ​របស់លោក​ទៅហើយ​។​

​    ​សេចក្តីថ្លែងការណ៍​នៅលើ​ទំព័រ Facebook របស់​តារាចម្រៀង​រូបនេះ​មាន​ខ្លឹមសារ​ថា "​គាត់​បាន​តស៊ូ​ជា​យូរ​និង​ដ៏​ក្លាហាន​ប្រឆាំងនឹង​ជំងឺមហារីក​។ គ្រួសារ​ទាំងមូល​សុំ​ពេលវេលា​ស្ងប់​ស្ង​ត់​ជា​លក្ខណៈ​ឯកជន​នៅ​ព្រឹក​នេះ​"​។ 

​    ​តារាចម្រៀង​ប៉ុប​អាយុ ៤៧ ឆ្នាំ និង​ស្វាមី ដែល​តស៊ូ​នឹង​ជំងឺ​ហា​រីក​បំពង់ក​តាំងពី​ឆ្នាំ ១៩៩៨ ទើបតែ​បាន​អបអរ​ពិធី​គំរប់​ខួបអាពាហ៍ពិពាហ៍​លើក​ទី ២១ ឆ្នាំ​របស់ខ្លួន​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី ១៧ ធ្នូ​កន្លងទៅនេះ​។ 

​    ​តារាចម្រៀង​ម្ចាស់​ជ័យលាភី​ពានរង្វាន់ Grammy ៥ សម័យ​រូបនេះ​ចាប់ផ្តើម​អាជីព​ចម្រៀង​ដំបូង​នៅ​អាយុ​ទើបតែ ១២ ឆ្នាំ​ប៉ុណ្ណោះ​នៅពេល​លោក René ដែល​លែងប្រពន្ធ​ពីរដង​បានប្រកាស​រូបនាង​ជា​តារាចម្រៀង និង​ក្លាយជា​អ្នកគ្រប់គ្រង និង​អ្នក​ប្រៀនប្រដៅ​របស់​នាង​។ 

​    ​ក្នុង​ឆ្នាំ ១៩៨១ លោក​បានដាក់​បញ្ចាំ​ផ្ទះ​របស់លោក​ដើម្បី​រកលុយ​ធ្វើ​អាល់​ប៊ុ​ម​ចម្រៀង​ដំបូង La voix du bon Dieu របស់​នាង Celine ហើយ​ត្រឹម​ឆ្នាំ ១៩៩៣  គូស្នេហ៍​ជនជាតិ​បារាំង​-​កាណាដា​ទាំងពីរ​នាក់​នេះ​ក៏បាន​ប្រកាស​ជា​សាធារណៈ​អំពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​។ 

​    ​កាលពី​ខែមីនា​ឆ្នាំមុន Celine បាន​លាតត្រដាង​ប្រាប់​ទស្សនិកជន​ទាំង​ទឹកភ្នែក​ថា ស្វាមី​នាង​លែង​ទទួលទាន​ចំណីអាហារ​បាន​តទៅទៀត​ហើយៗ​រាល់​ចំណីអាហារ​ទាំងអស់​គឺ​ត្រូវ​បញ្ចុក​តាម​បំពង់​ទុយោ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់