adverise with khmeread Smarty

សំណួរ​ខ្លី​ទាំង ៣ នេះ​អាចធ្វើ​តេស្ត IQ របស់​អ្នក ដឹង​ភ្លាម​ថា​តើ​អ្នក​ឆ្លាត​ឬ​ល្ងង់​កម្រិតណា​! គួរឱ្យ​ស្តាយ អ្នកឆ្លើយ ១០០ នាក់​ខុស​ទាំង ១០០

    ​ការធ្វើ​តេស្ដ IQ មានការ​ពេញនិយម​ណា​ស់​នៅលើ​បណ្ដាញ​សង្គម ដោយសារ​វា​ផ្ដល់​អ្នក​នូវ​រូបមន្ត​សម្រាប់​គណនា​ថា​តើ​អ្នក​អាចធ្វើ​បាន​ឬ​មិនបាន និង​ស្ទង់​មើលថា​តើ​អ្នក​ឆ្លាត​កម្រិតណា​។​

​    ​* ខាងក្រោម​នេះ​គឺជា​សំណួរ​ទាំងបី​ប្រភេទ​ដ៏​ខ្លី​សម្រាប់​ធ្វើតេស្ត IQ៖

​    ​១. ប្រចៀវ​មួយ និង​កូន​បាល់​មួយ​មានតម្លៃ​សរុប ១,១០ ដុល្លារ​។ ប្រចៀវ​មានតម្លៃ ១,០០ ដុល្លារ​ថ្លៃ​ជាង​កូន​បាល់​។ សំណួរ​សួ​ថា​តើ​កូន​បាល់​មានតម្លៃ​ប៉ុន្មាន​?
​    ​២. ប្រសិនបើ​ម៉ាស៊ីន ៥ ប្រើពេល ៥ នាទី​ដើម្បី​បង្កើត​ឧបករណ៍ ៥ សំណួរ​សួរថា​តើ​រយៈពេល​ប៉ុន្មាន​ដើម្បី​យក​ម៉ាស៊ីន ១០០ បង្កើត​ឧបករណ៍ ១០០?
​    ​៣. ក្នុង​បឹង​មួយ​មាន​សុទ្ធតែ​ផ្ការំចង់​រីក​ពេញ​បឹង​។ រៀងរាល់ថ្ងៃ​វា​រីក​ទំហំ ២ ដង​នៃ​ទំហំ​របស់​វា​។ ប្រសិនបើ​វា​ប្រើពេល ៤៨ ថ្ងៃ​វា​នឹង​រីក​ពេញ​បឹង​ទាំងមូល សំណួរ​សួរថា​តើ​វា​ប្រើពេល​ប៉ុន្មាន​ដើម្បី​រីក​តែ​ពាក់កណ្ដាល​បឹង​?

​    ​* ខាងក្រោម​នេះ​គឺជា​ចម្លើយ​ដែល​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ឆ្លើយ​ភាគច្រើន​៖
​    ​១. ១០ សេន​។​
​    ​២. ១០០ នាទី​។​
​    ​៣. ២៤ ថ្ងៃ​។​

​    ​ចម្លើយ​ទាំងនេះ​គឺ​ខុស​ទាំងអស់​។​

​    ​* របៀប​គណនា​និង​ចម្លើយ​ត្រឹមត្រូវ​៖
​    ​១. កូន​បាល់​នោះ​មានតម្លៃ ០,០៥ សេន​។ ហើយ​នេះ​ជា​របៀប​គណនា​៖
​    ​ប្រសិនបើ​កូន​បាល់​នោះ​យើង​តាង X ហើយ​ប្រចៀវ​មានតម្លៃ​ច្រើនជាង ១​ដុល្លារ​បន្ទាប់មក​យើង​បាន​
​    ​X+ 1 ដុល្លារ​
​    ​យើង​បាន​
​    ​ប្រចៀវ​+​បាល់ = X + (X+១) = ១,១

​    ​ដូច្នេះ​យើង​បាន ២X + ១ = ១,១ និង ២X = ០,១

​    ​X = ០,០៥​។​

​    ​២. ចម្លើយ​សំណួរ​ទី ២ គឺ​ប្រើពេល ៥ នាទី​ដើម្បី​បង្កើត​ឧបករណ៍ ១០០​។​
​    ​ក្នុង​សំណួរ​និយាយថា ម៉ាស៊ីន ៥ អាច​ប្រើពេល ៥ នាទី​ដើម្បី​បង្កើត​ឧបករណ៍​ចំនួន ៥ ដូច្នេះ​ម៉ាស៊ីន​មួយ​បង្កើត​ឧបករណ៍​មួយ​ក៏​ប្រើ​រយៈពេល ៥ នាទី​ដែរ​។ ហើយ​សំណួរ​គេ​សួរថា​ម៉ាស៊ីន ១០០ បង្កើត​ឧបករណ៍ ១០០ ប្រើពេល​ប៉ុន្មាន គឺ ៥ នាទី​។​

​    ​៣. ប្រើពេល ៤៧ ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រីក​ពាក់កណ្ដាល​បឹង​។​
​    ​ប្រសិន​វា​រីក​ទំហំ​ទ្វេដង​ក្នុង​មួយថ្ងៃ មានន័យថា​វា​នឹង​រួម​តូច​វិញ​នៅ​ថ្ងៃ​បន្ទាប់​។ ដូច្នេះ​នៅ​ថ្ងៃទី ៤៧ បឹង​មាន​ផ្ការំចង់​រីក​មាឌ​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់