adverise with khmeread 1

Mesut Ozil: ខ្ញុំបាននិយាយសុំទោស David Luiz ពេលបំបាក់ប្រេស៊ីល ៧-១

​    ​Mesut Ozil ពិតជា​ភ្ញាក់ផ្អើល​ជាមួយនឹង​ការជាន់​ឈ្លី​ទៅលើ​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល ៧-១ របស់​អាល្លឺម៉ង់ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០១៤ ដែល​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ថា​វា​ជាកា​ត្វ​កិច្ច​មួយ​ក្នុងការ​សុំទោស David Luiz បន្ទាប់ពី​បញ្ចប់​ការប្រកួត​នេះ​។​

​    ​ប្រេ​ស៊ី​ល បានក្លាយ​ទៅជា​ក្រុម​មួយ​ដែល​គេ​រំពឹងថា​នឹង​អាច​ឆ្លង​ដំណើរ​ប្រជែង​មួយ​នេះ​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ត​ជាមួយនឹង​ក្រុម​លោក Joachim Low ហើយនឹង​ត្រូវគេ​រំពឹង​យ៉ាងខ្ពស់​បំផុត​ថា​ពួកគេ​នឹង​អាច​លើក​ពាន​ក្នុង​ដំណើរ​ប្រជែង​នេះ ដែល​បានធ្វើ​ក្នុង​ទឹកដី​របស់​ពួកគេ​។​

​    ​ទោះជា​យ៉ាងណាក្តី ប្រេ​ស៊ី​ល​បានត្រឹមតែ​ស្រងូតស្រងាត់​ជាមួយនឹង​លទ្ធផល​បរាជ័យ ៤-០ បន្ទាប់ពី​ការប្រកួត​ប្រព្រឹត្តិ​បាន​ត្រឹម ៣០​នាទី និង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល ៧-១ ក្រោយ​បញ្ចប់​ការប្រកួត ដែល​ធ្វើឱ្យ Ozil សុំទោស​ទៅដល់ Luiz និង​មិត្ត​រួម​ក្រុម​របស់គាត់​សម្រាប់​បរាជ័យ​ដ៏​ជូ​ចត់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ពួកគេ​មួយ​នេះ​។​

​    ​Ozil បានបញ្ជាក់​ទៅកាន់​ទំព័រ YouTube ផ្លូវការ​របស់​កាំភ្លើង​ធំ Arsenal ថា "​រាល់​កីឡាករ​ទាំងអស់ ជាពិសេស​ខ្ញុំ ពិតជា​មានការ​ភ្ញាក់ផ្អើល​។ បន្ទាប់ពី​រយៈពេល ២០​នាទី វា​គឺជា​លទ្ធផល ៤-០ ហើយ​តើ​អ្នក​ចូលចិត្ត​អ្វីដែល​កើតឡើង​នៅទីនេះ​អត់​? ប្រសិនបើ​អ្នកចាញ់​ការប្រកួត​ដ៏​ធំ​មួយ ហើយ​អ្នកឃើញ​រាល់​ប្រិយមិត្ត​នៅ​ខាងក្រៅ​កំពុង​យំ ហើយ​កីឡាករ​កំពុង​យំ អ្នក​នឹងមាន​អារម្មណ៍​ដូច​ពួកគេ​អ៊ីចឹង​។ ដូច្នេះ ខ្ញុំ​បាន​ទៅជិត David Luiz និង​បាន​និយាយថា ខ្ញុំ​ពិតជា​សុំទោស អ្នកមាន​ប្រទេស​ដ៏​ល្អ​មួយ និង​ប្រជាជន​ដ៏​ល្អ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់