adverise with khmeread 1

ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់

    ​កណ្តាល ៖ កម្លាំង​ប៉ូលិស​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ចំរើន បញ្ញា អធិការរង​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង​ចេញ​ល្បាត​តាម​មូលដ្ឋាន ស្រាប់តែ​ឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ក៍​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​បាន​ថ្នាំញៀន​២​កញ្ចប់ រួម​និង​វត្ថុតាង​មួយចំនួនទៀត​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​២០១៦ នៅ​ជិត​រង្វង់​មូល​លោកតា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​

​    ​លោក​វរសេនីយ៍ ចំរើន បញ្ញា អធិការរង បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១-​ឈ្មោះ តឿ សុភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ  មុខរបរ​ជាងដែក និង​ទី​២-​ឈ្មោះ ស៊ិ​ង សិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក អ្នក​ទាំងពី មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​    ​លោក​អធិការរង​បាន​បញ្ជាក់ថា ដំបូង​កម្លាំង​ប៉ូលិស​អធិការ​ក្រុង​តាខ្មៅ បានចេញ​ល្បាត​តាម​មូលដ្ឋាន ដើម្បី​រក្សា​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន កំពុងធ្វើដំណើរ ក៏​កម្លាំង​ដេញ​ឃាត់​ឈប់ ឆែកឆេរ​រកឃើញ​គ្រឿង​ញឿ​ន ០២​កញ្ចប់ ទូ​រស​ព្ឌ័​ពីរ​គ្រឿង ម៉ូតូ​ម៉ាក Suzuki let's ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GA.7428 ។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ និង​រួមទាំង​វត្ថុតាង កម្លាំង​ជំនាញ​បាន​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់