adverise with khmeread 3a102a7e00000578 3905258 image a 125 1478263977520

អស់​និយាយ​! បច្ចេកវិជ្ជា​ឥឡូវ​ខ្លាំង​រហូត​អាច​ភ្លក្ស​ដឹង​រសជាតិ​អាហារ​ដែល​ឃើញ​ក្នុង​រូបថត​បង្ហោះ​លើ​បណ្តាញ​សង្គម​

​    ​ប្រសិនបើ​អ្នក​ធ្លាប់​សម្លឹងមើល​ចាន​ម្ហូប​នរណាម្នាក់​នៅលើ Instagram ហើយ​ឆ្ងល់​ថា​តើ​វា​រសជាតិ​យ៉ាងណា ប​ច្ចេ​វិជ្ជា​ថ្មី​នឹង​ឆ្លើយ​សំណួរ​នេះ​បាន​។​

​    ​អ្នកស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​បាន​កំពុងអភិវឌ្ឍន៍​វិធី​មួយ ដើម្បី​ភ្លក្ស​ម្ហូប​ស​ម្ប​និ​មិ្ម​ត​ដោយ​ប្រើ​អេឡិចត្រូត​ដើម្បី​ជំរុញ​ដល់​មាត់​និង​អណ្ដាត​ដូច​ភ្លក្ស​ម្ហូប​មែនទែន​។​

​    ​វិធីសាស្ត្រ​នេះ​អាចជួយ​បង្កើត​ការ​ភ្លក្ស​សិប្បនិម្មិត​ដូច​ការពិត ដោយ​អ្នកប្រើប្រាស់​លិឍ​រសជាតិ​តាមរយៈ​ព័ត៌មាន​បញ្ចូនទៅ​ឧបករណ៍​។​

​    ​យើង​ឃើញ​រួចទៅហើយ​នូវ​ឧបករណ៍ VR Headset ដោយ​បច្ចេកវិជ្ជា​នេះ​ប្រើ​នៅលើ​តុ​ក្កាតា​សិច បូក​ជាមួយនឹង​ឧបករណ៍ VR ប្រៀប​ដូច​យើង​កំពុង​រួមភេទ​មែនទែន​អ៊ីចឹង​។​

​    ​ប៉ុន្ដែ​ការ​វិ​ឌ្ឍ​ន៍​ឧបករណ៍​ភ្លក្ស​ម្ហូប​នៅតែ​អាច​ប្រកួតប្រជែង​បាន ជាមួយនឹង​ការ​ភ្លក្ស ហិតក្លិន និង​ម្ហូប​អ្វី​មាន​រសជាតិ​យ៉ាងណា វា​នឹង​ធ្វើឱ្យ​មាត់​របស់​យើង​ដូច​កំពុង​ទំពារ​វា​អ៊ីចឹង​។​

​    ​ហើយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុង​ឆ្នាំ ២០១៦ អ្នកស្រាវជ្រាវ​មួយក្រុម​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​ផលិត​ឧបករណ៍​គំរូ​មួយ ដែល​អាចធ្វើឱ្យ​អណ្ដាត​ភ្លក្ស​រសជាតិ​ប្រៃ​បាន​។​

​    ​ហើយ​ឥឡូវ​ក្រុម​មួយ​ផ្សេងទៀត​កំពុង​បង្កើត​បច្ចេកវិជ្ជា​នេះ​ដើម្បី​ភ្លក្ស​រសជាតិ​ផ្អែម​។ នេះ​បើ​យោងតាម​វេ​ប​សាយ New Scientist៕

 

adverise with khmeread
ប្រភព៖ daily mail

អ្នកនឹងចូលចិត្ត

មតិយោបល់