1

ចាប់រថយន្តដឹកឈើប្រណិតមួយគ្រឿងនៅតាខ្មៅ

    ​កណ្ដាល ៖  រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល​ឃាត់​កាលពី​យប់​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច ផ្លូវ​លេខ​១១៥ បំបែក​ពី​ផ្លូវ​21B សំដៅទៅ​ផ្លូវជាតិ​លេខ​២ ស្ថិតនៅ​ភូមិ ខ្ពប​វែង សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល​។​

​    ​ប៉ូលិស​និយាយថា  ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក ឧ​ត្ត​ម​សេនីយ​ន៍​ទោ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេ​ត្កក​ណ្កា​ល បាន​ស្ទាក់ចាប់​រថយន្ត​០១​គ្រឿង​ម៉ាក HYUNDAI មួយ​តោន​កន្លះ​ទ្រុង​ឃ្លុប​បិត​ជិត​ផ្ទុក​ឈើ​ក្រញូង​ពេញ នៅ​ចំណុច ផ្លូវ​លេខ​១១៥ បំបែក​ពី​ផ្លូវ​21B ដែល​នៅលើ​

​    ​រថយន្ត HYUNDIA នោះ​ដឹកឈើ ប្រណិត​ក្រញូង​ចំនួន​1.174​គីឡូក្រាម ។​

​    ​បន្ទាប់មក​បានប្រគល់​ជូន​មន្ត្រី រដ្ឋបាល​ព្រៃឈើ​សង្កាត់ តាខ្មៅ ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​នៅ​រសៀល ថ្ងែ​ទី​៨​វិច្ឆិកា​ឆ្នាំ​២០១៦ ៕​

មតិយោបល់