adverise with khmeread 1

ឃាត់ថៅកែសិប្បកម្មទឹកកកនិងមេជាងម៉ាស៊ីនត្រជាក់ពីបទបង្កឱ្យរបួសដោយអចេតនា (មានវីដេអូ)

​    ​ភ្នំពេញ ៖  ថៅកែ​សិប្បកម្ម​ទឹកកក​និង​មេជាង​ម៉ាស៊ីនត្រជាក់​ជនជាតិ​យួន​ពីបទ​បង្ក​ឱ្យ​របួស​ដោយ​អ​ចេតនា ដែល​ធ្វេស​ប្រហែល​បណ្តាល​ឲ្យ​ធ្លាយ​បំពង់​ឧស្ម័ន​អា​ម៉ូ​ញាក់​ប៉ះពាល់​ផ្លូវដង្ហើម​មនុស្ស​៧​នាក់ បន្ទាប់ពី​មាន​អគ្គិភ័យ​កើតឡើង​នៅពេល​ព្រឹក  ។​

​    ​ប៉ូលិស​បាន​ឃាត់ខ្លួន​កាល​ថ្ងៃទី​០៨​វិច្ឆិកា​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​នៅ​ចំណុច​សិប្បកម្ម​ផលិត​ទឹកកក​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិ ត្នោតជ្រុំ​៥ សង្កាត់ បឹងទំពុន  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
     
​    ​ប៉ូលិស​និយាយថា  ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែលមាន​ឈ្មោះ  ១-​ឈ្មោះ អ៊ុក ណាវី ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរក្រោម មុខរបរ ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​ស្នាក់នៅ​សិប្បកម្ម​ផលិត​ទឹកកក​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិ ត្នោតជ្រុំ​៥ សង្កាត់ បឹងទំពុន  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​)​និង​
២-​ឈ្មោះ ឃីម លី​ប ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ​យួន​មុខរបរ មេជាង​តម្លើង​ម៉ាស៊ីន​ផលិត​ទឹកកក​ស្នាក់នៅ​សិប្បកម្ម​ផលិត​ទឹកកក​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិ ត្នោតជ្រុំ​៥ សង្កាត់ បឹងទំពុន  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​) ពីបទ​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា (​ធ្វេស​ប្រហែល​បណ្តាល​ឲ្យ​ធ្លាយ​បំពង់​ឧស្ម័ន​អា​ម៉ូ​ញាក់​ប៉ះពាល់​ផ្លូវដង្ហើម​)​។​
     
​    ​គួររំលឹកថា  កាល​ថ្ងៃទី​០៨​វិច្ឆិកា​២០១៦ វេលា​ម៉ោង​០៩​និង​៤០​នាទី នៅ​ចំណុច​សិប្បកម្ម​ផលិត​ទឹកកក​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិ ត្នោតជ្រុំ​៥ សង្កាត់ បឹងទំពុន  ខណ្ឌមានជ័យ មាន​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​កើត​ឡង​បណ្តាលឱ្យ​ជនរងគ្រោះ​ជា​មន្ត្រីប៉ូលិស​ការិយាល័យ​បង្ការ​-​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៤ នាក់​(​ដែល​បាន​ចុះមក​អន្តរាគមន៍​) និង កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​(​នៅ​ចំណុច​កើត​ហ​តុ​) ចំនួន​៣ នាក់​សរុប​០៧​នាក់ ប៉ះពាល់​ផ្លូវដង្ហើម​សន្លប់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត​។​
       
​    ​ជនរងគ្រោះ មានឈ្មោះ​ដូចខាងក្រោម​៖១-​ឈ្មោះ អៀម ចាន់​ភ័ក្ត្រ ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ការិយាល័យ​បង្ការ​.​ពន្លត់អគ្គីភ័យ​,២-​ឈ្មោះ អេ​ម ស៊ី​ណុប ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ការិយាល័យ​បង្ការ​.​ពន្លត់អគ្គីភ័យ​, ៣-​ឈ្មោះ ឈួន តុលា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​មន្ត្រីនគរបាល​ការិយាល័យ​បង្ការ​.​ពន្លត់អគ្គីភ័យ​,៤-​ឈ្មោះ រឿន ខេមរៈ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ការិយាល័យ​បង្ការ​.​ពន្លត់អគ្គីភ័យ​,៥-​ឈ្មោះ ដា​ញ់ លៀម ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មក​សិប្បកម្ម​ផលិត​ទឹកកក​,៦-​ឈ្មោះ  ថា​ន់  ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាង​តម្លើង​ម៉ាស៊ីន​ផលិត​ទឹកកក​និង​៧-​ឈ្មោះ  ប៉ូ   ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាង​តម្លើង​ម៉ាស៊ីន​ផលិត​ទឹកកក​(​ចំពោះ​ឈ្មោះ ដា​ញ់ លៀម , ឈ្មោះ ថា​ន់ ,​ឈ្មោះ ប៉ូ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ  ) ។​
    
​    ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់