adverise with khmeread 1

បើ​លោកអ្នក​ឆ្អល់ពោះ​ញឹកញាប់ សូមកុំ​បណ្តែតបណ្តោយ​ឱ្យសោះ

    ​អ្នក​ដែលមាន​អាកា​រៈ​ឆ្អល់ពោះ​និង​មាន​អារម្មណ៍​ឈឺ​ផ្នែក​ខាងលើ បង្ក​ឱ្យ​ណែន​ពោះ​មាន​ខ្យល់​ក្នុង​ពោះ និង​ត្រូវ​បញ្ចេញ​ភើ​ជា​ញឹកញាប់​។ អ្នក​ខ្លះទៀត​អាចមាន​អាកា​រៈមួល​ពោះ ក្អួតចង្អោរ​ឆាប់​ឆ្អែត ឬ​មាន​អាកា​រៈ​ចុក​ណែន​ពោះ​ដោយ​គ្រាន់តែ​បរិភោគ​បន្តិចបន្តួច រីឯ​ខ្លះទៀត​បញ្ចេញ​អាកា​រៈ​ក្រហាយ​ត្រង់​បរិវេណ​ដើមទ្រូង​។​

​    ​* មូលហេតុ​នៃ​អាកា​រៈទាំង​នេះ​អាច​បណ្ដាលមកពី​ហេតុផល​ច្រើនយ៉ាង​ដូចជា​៖
​    ​១. រោគ​ក្នុង​ប្រព័ន្ធ​ផ្លូវអាហារ ព្រូន​ក្នុង​ប្រព័ន្ធ​អាហារ​។ អាកា​រៈ​ក្រហាយ​ត្រង់​បរិវេណ​ដើមទ្រូង​អាច​កើតចេញពី​រោគសញ្ញា​អាស៊ីត​ក្នុង​ក្រពះ​។​
​    ​២. កើតចេញពី​ឱសថ​ព្យាបាល​រោគ​មួយចំនួន ថ្នាំ​ប្រភេទ​ដែល​បង្ក​ឱ្យ​ក្រពះ​និង​ពោះវៀន​ធ្វើ​ចលនា​គាប​ច្របាច់​ថយចុះ ដូច​ថ្នាំ​ងងុយដេក ថ្នាំ​រងាប់​ផ្លូវចិត្ត​អារម្មណ៍ និង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​មួយចំនួន​។ គ្រឿង​ភេសជ្ជៈ​ដែលមាន​សារជាតិ​អាល់កុល ដូចជា​ស្រា ស្រា​បៀរ​និង​ទឹកតែ ឬ​កាហ្វេ ដែល​អាច​បង្ក​ឱ្យ​ក្រពះ​អាហារ​រលាក​។ អាហារ​ប្រភេទ​ជ្រក់ អាហារ​មាន​រសជាតិ​ហឺរ​ខ្លាំង ប្រៃ​ខ្លាំង ឬ​ផ្អែម​ខ្លាំង​។​
​    ​៣. រោគ​ថង់ទឹកប្រមាត់ ដូចជា​ដុំ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ជាដើម​។​
​    ​៤. រោគ​លំពែង​។​
​    ​៥. រោគ​ផ្លូវកាយ​ខ្លះ​ដូចជា​ទឹកនោមផ្អែម និង​រោគ​ស​ញ្ញ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​
​    ​៦. របប​នៃ​ការហូបចុក​ក៏មាន​ចំណែក​ពាក់ព័ន្ធ​ធ្វើឱ្យ​ឆ្អល់ពោះ​ដែរ​។​

​    ​* ឆ្អល់ពោះ​ញឹកញាប់​ខុស​ប្រក្រតី​ឬទេ​?
​    ​អាកា​រៈ​ឆ្អល់ពោះ បើសិន​យូរៗ​ទៅ​កើត​ម្ដងនោះ​មិនជា​អ្វី​ទេ ប៉ុន្ដែ​បើ​មាន​រោគ​ដំបៅ​ក្រពះ​អាហារ ឬ​រលាក​ក្រពះ អាច​នឹង​កើត​អាកា​រៈ​ឆ្អល់ពោះ​ញឹកញាប់​។ បើសិន​អាកា​រៈ​ផ្ដើមចេញ​ដោយ​ការ​ធុញ​អាហារ រមួល​ពោះ ក្អួតចង្អោរ ទម្ងន់​ស្រក ស្លេកស្លាំង គួរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ​អាការៈរោគ​សញ្ញា​ឱ្យបាន​ច្បាស់លាស់​។​

​    ​* តើ​នៅពេលណា​អ្នក​គួរ​ទៅ​ជួប​ពេទ្យ​?
​    ​អ្នក​ដែលមាន​អាកា​រៈ​ដូចខាងក្រោម​នេះ គួរ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់ ដើម្បី​រក​មូលហេតុ​ពិត​នៃ​រោគសញ្ញា​ឆ្អល់ពោះ​និង​ព្យាបាល​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​។​
​    ​១. មនុស្ស​វ័យ​ចំណាស់​ដែលមាន​អាយុ​លើសពី ៤០ ឆ្នាំ​ឡើងទៅ បើ​ចាប់ផ្ដើម​មាន​អាកា​រៈ​ឆ្អល់ពោះ​ហើមពោះ កើត​រយៈពេល​ខ្លីៗ​ញឹកញាប់​អាចជា​សញ្ញា​មួយ​បង្ហាញថា​មហារីកក្រពះ​អាហារ​កំពុង​វាយលុក​ហើយ​។​
​    ​២. ក្រុមមនុស្ស​ដែលមាន​អាកា​រៈ​ឆ្អល់ពោះ ហើយ​ទម្ងន់​ស្រក់​ចុះ​។​
​    ​៣. មាន​អាកា​រៈ​ស្លេកស្លាំង ហើយ​លាមក​មាន​ពណ៌​ខ្មៅ​។​
​    ​៤. មាន​អាកា​រៈ​ក្អួត​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ ឬ​លេប​អាហារ​មិន​ចូល​។​
​    ​៥. ខ្លួន​មាន​ពណ៌​លឿង ភ្នែក​លឿង ឬ​មាន​ដុំ​សាច់​ក្នុង​ពោះ​។​
​    ​៦. ឈឺពោះ​ខ្លាំង​ទ្រាំលែងបាន​។​
​    ​៧. ឈឺពោះ​និង​ណែន​ពោះ​ខ្លាំង​។​
​    ​៨. ការ​បន្ទោ​របង់​លាមក​មានការ​ប្រែប្រួល​ខុសប្លែក​ពីមុន ដូចជា​មាន​អាកា​រៈ​ទល់លាមក​ច្រើនឡើង​រហូត​ត្រូវ​ចាំ​ប្រើ​ថ្នាំ​បញ្ចុះ​ឬ​មាន​អាកា​រៈ​ទល់លាមក​ឆ្លាស់គ្នា​ជាមួយនឹង​ការ​ហើមពោះ​ជាដើម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់