adverise with khmeread 1

​ចិនៗ​រស់នៅ​អាមេរិក បង្ហោះគោម​កៀក​ថ្ងៃ​បោះឆ្នោត ផ្អើល​ស្មានតែ​យាន UFO មក​មើល​ការបោះឆ្នោត​

​    ​ក្រុម​អ្នកប្រមាញ់ UFO ជឿជាក់ថា យានអវកាស​របស់​ពួក Alien មួយក្រុម​ត្រូវបាន​ថត​បាន​បន្ទាប់ពី​ពន្លឺ​ចម្លែក​បានធ្វើ​ដំណើរ​ពាស​ពេញ​មេឃ​ដោយ​ផ្គុំ​ជា​ទម្រង់​មួយ​។​

​    ​វីដេអូ​ខាងក្រោម​នេះ​បានបង្ហាញ​ពន្លឺ UFO ចំនួន​ប្រាំពីរ​ហោះ​ពាសពេញ​មេឃ​នៅលើ​បឹង​យក្ស Lake Michigan សហរដ្ឋអាមេរិក​។​

​    ​ខណៈ​មនុស្ស​ជាច្រើន​ជឿថា ពន្លឺ​ទាំងនេះ​គ្រាន់តែ​ជា​គោម​របស់​ជនជាតិ​ចិន ដែលជា​រឿយៗ​បានធ្វើឱ្យ​មនុស្ស​យល់ច្រឡំ​ថា ជា​មនុស្ស​ភព​ក្រៅ ហើយ​ក្រុម​អ្នកស្រាវជ្រាវ UFO ជឿថា ពន្លឺ​ទាំងនេះ​បង្ហាញ​ភាព​ឆ្លាត​វៃ​របស់​ចិន​ដោយ​អាច​ផ្គុំ​ចេញ​ជា​ទម្រង់ UFO​។​

​    ​នៅ​ចំណុច​មួយ​ក្នុង​វីដេអូ​នេះ ដែល​បាន​ថត​កាលពី​ថ្ងៃទី ០៧ ខែវិច្ឆិកា​នេះ វត្ថុ​ចម្លែក​នៅមុខ​គេ​ហាក់​ធ្វើដំណើរ​លឿន​ជាង​វត្ថុ​ដទៃ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ Blogger ម្នាក់​ឈ្មោះ Scott C Waring ដែល​បានដាក់​បញ្ចូល​ក្នុង​វេ​ប​សាយ ufosightingsdaily.com៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់