1

​លទ្ធផល​ឆ្នោត​បឋម​គិត​ត្រឹម ២២ រដ្ឋ​បាន​ចេញមក​បណ្តើរៗ​ហើយ ប៉ុន្តែ​មានរឿង​ហួសចិត្ត​មួយ​កើតឡើង​នៅ​រដ្ឋ Arkansas

​    ​ខណៈ​លទ្ធផល​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​កំពុង​ត្រូវបាន​រាប់ មានរឿង​ចាប់អារម្មណ៍​ជាច្រើន​កំពុង​កើតឡើង ជាពិសេស​គឺ​កន្លែង​ដែល​គ្រួសារ Clinton ចាប់ផ្តើម​អាជីព​នយោបាយ​។​

​    ​រដ្ឋ Arkansas ដែល​គ្រួសារ Clinton បានចាប់ផ្តើម​នយោបាយ និង​បាន​គាំទ្រ​លោក Bill Clinton កាលពី​ទសវត្សរ៍ ១៩៩០ បាន​ងាក​មក​គាំទ្រ​គណបក្ស​សាធារណៈ​ចាប់តាំងពី​ឆ្នាំ ២០០០ ហើយ​នាពេលនេះ រដ្ឋ​មួយ​នេះ​នៅតែ​គាំទ្រ​បក្ស​នេះ​ដដែល ជាមួយ​ភាគរយ​អ្នកគាំទ្រ​លោក Trump មាន ៥៩ ភាគរយ​ខណៈ​លោកស្រី Clinton មានតែ ៣៥ ភាគរយ​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាក្តី លទ្ធផល​បឋម​ពីរ​ដ្ឋ​នានា ដែល​បាន​រាប់​សន្លឹកឆ្នោត​ហើយ​នោះ គេ​ឃើញ​លោក Trump កំពុង​នាំមុខ លោកស្រី Clinton ក្នុង​លទ្ធផល ១៣៧ ទល់នឹង ១០៤ គិត​ត្រឹម ២២ រដ្ឋ​ក្នុងចំណោម ៥០ រដ្ឋ​ប៉ុណ្ណោះ​។

*** លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់នៃលទ្ធផលបោះឆ្នោតអាមេរិកតាយរយៈ Washington Post ផងដែរ៕

មតិយោបល់