សៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងសៀមរាបឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ មករានេះ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេចកាលពីយប់រំលងអាធ្រាត្រ នៅចំណុចភូមិអារញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ។
ប៉ូលិសក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យឈ្មោះឆាតឈៀកភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។ចំណែកស្ត្រីរងគ្រោះឈ្មោះ ប.ល ជាកម្មករសំណង់ដូចគ្នា ។
ប៉ូលិសបន្តថា នាវេលាម៉ោងប្រមាណ ១២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ មករានេះ ខណ:ស្ត្រីរងគ្រោះកំពុងដេកលង់លក់ ស្រាប់តែបុរសខាងលើចាប់រំលោភ តែស្ត្រីរងគ្រោះមិនព្រមត្រូវបានបុរសនោះវាយហើមមុខហើយរំលោភរហូតបានសម្រេច។ លុះព្រឹឡើងស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងហើយត្រូវបានប៉ូលិសក្រុងសៀមរាបឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
