1

លោក Antonio Conte មាន​គម្រោង​រុះរើ​ក្រុម Chelsea បន្ថែមទៀត​

​    ​បើទោះបីជា​លោក Antonio Conte បានប្រែក្លាយ​ទម្រង់​លេង​របស់​ក្រុម Chelsea យ៉ាង​អស្ចារ្យ​ក៏ដោយ ក៏​លោក​នៅតែមាន​គម្រោង​នឹង​ចំណាយ​ប្រាក់​បន្ថែមទៀត​នៅ​ខែមករា​នេះ​ខាងមុខ​ដែរ​។​

​    ​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ ដែល​បាន​ដឹកនាំ​ក្រុម Chelsea បំបាក់ Everton ៥-០ កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​ជំរុញ​ឲ្យ​ក្រុម​តោ​ខៀវ​ឡើងមក​លេខ​រៀង​ទី​២​នៅលើ​តារាង​។ ប៉ុន្តែ​លោក Conte នៅតែ​ត្រូវការ​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​របស់ Chelsea ដើម្បី​ពង្រឹង​ក្រុម​បន្ថែមទៀត​បន្ទាប់ពី​ខកខាន​គោលដៅ​ផ្ទេរ​កាលពី​រដូវក្តៅ រួមទាំង​ខ្សែការពារ Kalidou Koulibaly និង​ខ្សែបម្រើ​ក្លឹប Roma កីឡាករ Radja Nainggolan ។​

​    ​លោក Conte នឹង​ចូលប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ដើម្បី​ស្វែងរក​ខ្សែបម្រើ​ថ្មី​ម្នាក់ ខណៈ​កីឡាករ Cesc Fabregas មិន​ស្ថិតក្នុង​ផែនការ​របស់លោក ។ គ្រូបង្វឹក​រូបនេះ​ក៏​ចង់បាន​ខ្សែការពារ​ម្នាក់​ផងដែរ ៕​

ប្រភព៖ Mirror

មតិយោបល់