adverise with khmeread Simeone and costa

Diego Costa ស្កាត់​ជួប​ជាមួយ​អតីត​គ្រូបង្វឹក Diego Simeone ស្ងាត់ៗ

​    ​កីឡាករ Diego Costa ខ្សែប្រយុទ្ធ​របស់​ក្រុម Chelsea បាន​ប្រើប្រាស់​ពេលវេលា​សម្រាក​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ដើម្បី​ទៅ​ជួប​ជាមួយ​អតីត​គ្រូបង្វឹក​របស់ខ្លួន​។​

​    ​ជាមួយនឹង Chelsea នៅ​រដូវ​កាល​នេះ Costa មាន​ទម្រង់​លេង​យ៉ាង​ល្អ​ហើយ​រកបាន​គ្រាប់​បាល់​ទី​៩ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម​អេ​វើ​តុ​ន ៥-០ ។ ខ្សែប្រយុទ្ធ​រូបនេះ​ក៏​កំពុង​យកចិត្តទុកដាក់​លើ​ការប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ផងដែរ ហើយ​នៅមុន​ការប្រកួត​នេះ Costa បាន​ជួប​ជាមួយ​អតីត​គ្រូបង្វឹក​ក្លឹប Atletico Madrid លោក Diego Simeone ដែល​ទទួលបាន​ពាន​គ្រូបង្វឹក​ឆ្នើម Coach of the Year កាលពី​យប់​ថ្ងៃ​ចន្ទ​។ 

​    ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម Instagram ដោយ​ភ្ជាប់​ជាមួយ​ការ​សរសេរថា “​ការជួបជុំ​និង​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​”​។ Costa ថែមទាំង​បាន​សារភាពថា ខ្លួន​ចង់​ចូលរួម​ជាមួយ​ក្លឹប​ចាស់​វិញ មុនពេល​ស្តារ​អាជីព​នៅ​កីឡដ្ឋាន Stamford  Bridge ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់