Giroud

Oliver Giroud មាន​អារម្មណ៍​ខកចិត្ត​ជាមួយ Arsenal ប៉ុន្តែ​នឹងមិន​បោះបង់​ក្លឹប​នេះ​ទេ​

​    ​កីឡាករ Oliver Giroud បាន​បង្ហើប​ប្រាប់​អំពី​ការខកចិត្ត​ជាមួយ​ក្រុម Arsenal ដោយ​បារម្ភ​ថា នេះ​អាចជា​រដូវ​កាល​ដ៏​តឹងតែង​បំផុត​នៅក្នុង​អាជីព​របស់ខ្លួន​។ 

​    ​ខ្សែប្រយុទ្ធ​រូបនេះ​ទើបនឹង​ចាប់ផ្តើម​លេង​បាន​មួយ​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​បង្ហាញមុខ​នៅ​ព្រឹត្តិការណ៍​យូរ៉ូ​ហើយ​ត្រូវ​អាជ្ញាកណ្តាល​បណ្តេញចេញ និង​ការរង​របួស​មេជើង​។​

​    ​Giroud បាន​និយាយថា “​នៅពេល​ខ្ញុំ​អង្គុយ​មើលឃើញ​ក្រុម​លេង​ល្អ​និង​ចាប់ផ្តើម​បានល្អ​នៅ​ក្របខណ្ឌ CL ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា រថភ្លើង​អាច​ចេញដំណើរ​ដោយ​គ្មាន​រូបខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនត្រូវ​ឲ្យ​រថភ្លើង​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ពេក​ទេ​”​។ Giroud បាន​អះអាង​ប្រកបដោយ​ទំនុកចិត្ត​នៅមុន​ជំនួប​ជាមួយ​ក្រុម Ludogorets ថា “​នេះ​ជា​ពេលវេលា​របស់ខ្ញុំ​”​។​

​    ​ទោះបីជា​យ៉ាងណា Arsenal ពិតជា​អាច​ដោះស្រាយ​បញ្ហា​បាន បើទោះជា​គ្មាន​វត្តមាន​របស់ Giroud ក៏ដោយ​ហើយ​ពួកគេ​កំពុងស្ថិត​នៅក្នុង​ចំណោម​ក្រុម​កំពូល​លើ​តារាង​ក្របខណ្ឌ PL៕

ប្រភព៖ Mirror

មតិយោបល់