adverise with khmeread 1

​គួរឱ្យខ្លាច​! អតីតមន្ត្រី​កាន់ការ​ខាង​ប៊ូ​តុង​អាវុធ​នុយក្លេអ៊ែរ​និយាយថា បើ Trump ឈ្នះឆ្នោត ពិភពលោក​ងាយ​វិនាស​ដោយសារ តែ​ដៃ​របស់ Trump ងាយ​ចុច​ប៊ូ​តុង​បញ្ជា​វាយប្រហារ​

​    ​នរណា​ដែល Follow លោក Donald J Trump នៅលើ​បណ្តាញ​សង្គម Twitter ច្បាស់​ជា​ដឹង​ហើយ​ថា លោក​គឺជា​មនុស្ស​ពោរពេញ​ទៅដោយ​កំហឹង ដែល​នេះ​ប្រហែលជា​ក្តីបារម្ភ​មួយ​នៅពេល​គាត់​ដឹកនាំ​ប្រទេស​ធំ​លំដាប់​ទី​ពីរ​ដែលមាន​អាវុធ​នុយក្លេអ៊ែរ (​ចាញ់​រុស្ស៊ី​)​។​

​    ​ប៉ុន្តែ​តើ​គាត់​នឹង​ប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​នៅពេល​ពេល​គាត់​មាន​អារម្មណ៍​ថា​រំខាន​?

​    ​ពិតណាស់ លោក Donald J Trump អាច​ប្រើ ហើយ​មិន​ចាំ​យូរ​ទៀតផង ដែល​គ្រោះមហន្តរាយ​ដល់​ពិភពលោក​អាច​កើតឡើង​លឿន​ជាង​យើង​កុ​ម្ម៉ុ​ង​ភី​ហ្សា​ទៅទៀត​។​

​    ​ប្រសិនបើ​លោក Donald Trump បញ្ជា​ឱ្យមាន​ការវាយប្រហារ គ្មាន​នរណាម្នាក់​អាច​ផ្លាស់ប្តូរ​ការបញ្ជា​នេះ​ទេ​ហើយ​យោធា​នឹង​ពិនិត្យមើល​កូដ​នុយ​ក្លេ​អែរ ហើយ​ចុច​ប៊ូ​តុង​តែម្តង​។ មន្ត្រី​ក្រោម​បញ្ជា​លោក​ប្រហែលជា​ចុះចេញ​ពី​តំណែង ប៉ុន្តែ​ការវាយប្រហារ​ត្រូវតែ​កើតឡើង​។​

​    ​លោក Bruce G. Blair អតីតមន្ត្រី​ខាង​ផ្នែក​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Princeton បាន​ប្រាប់ Bloomberg ថា "​អំណាច​របស់​មេបញ្ជាកា​រ​នៅក្នុង​តំណែង​គឺ​ច្បាស់លាស់​ណាស់​។ គាត់​មានអំណាច​តែមួយគត់​គឺ​ចុច​ប៊ូ​តុង​អាវុធ​នុយក្លេអ៊ែរ​"​។​

​    ​គាត់​បាន​បន្តថា "​មុននឹង​ផ្តួចផ្តើម​សកម្មភាព​យោធា ប្រធានាធិបតី​ប្រជុំ​សន្និសីទ​មួយ​ជាមួយ​យោធា និង​ទីប្រឹក្សា​ស៊ីវិល​នៅ​រដ្ឋ​ធានា​វ៉ាស៊ីនតោន​។ ប្រសិនបើ​មានការ​ធ្វើដំណើរ ប្រធានាធិបតី​នឹងត្រូវ​ដឹក​តាម​យន្តហោះ​ដ៏​សុវត្ថិភាព​មួយ​សម្រាប់​ប្រជុំ​។ ការប្រឹក្សា​យោបល់​អាច​ចំណាយពេល​យូរ​ប៉ុនណា​ក៏បាន​អាស្រ័យ​លើ​ប្រធានាធិបតី ប៉ុន្តែ​ប្រសិនបើ​កាំជ្រួច​នុយក្លេអ៊ែរ​សត្រូវ​កំពុង​តម្រង់​មក​សហរដ្ឋអាមេរិក ប្រធានាធិបតី​ត្រូវតែ​បញ្ជាការ​បាញ់​តប​វិញ​។ ដូច្នេះ​ការពិគ្រោះ​យោបល់​ប្រហែល​មាន​ពេល​ត្រឹមតែ ៣០ វិនាទី​ប៉ុណ្ណោះ ក្នុងករណីនេះ​"​។​

​    ​ដើម្បី​បើក​ការវាយប្រហារ លោក Trump ត្រូវការ​កាត​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា "The Biscuit" ដែល​កំណត់ថា​នរណា​ជា​អ្នកប្រើប្រាស់​កូដ ហើយ​អនុញ្ញាតឱ្យ​គាត់​បញ្ជា​ឱ្យ​បាញ់​នុយក្លេអ៊ែរ​មួយ​គ្រាប់ ឬ​ច្រើន​គ្រាប់​។​

​    ​នៅពេល​លោក​ប្រធានាធិបតី Trump បញ្ជា​ឱ្យមាន​ការបាញ់ លេខ​កូដ​នឹង​បញ្ជូនទៅ​ទីតាំង​បាញ់ កន្លែង​ដែល​ក្រុម​ជំនាញ​នឹង​ផ្ទៀងផ្ទាត់​លេខ​កូដ​ឱ្យបាន​ត្រឹមត្រូវ​ដែល​ផ្តល់ជូន​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ មុននឹង​បាញ់​។​

​    ​លោក Blair បាន​និយាយថា "​ប្រហែល ៥ នាទី​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​នឹង​បញ្ជូន​មកដល់ ហើយ​ប្រហែល ១៥ នាទី កាំជ្រួច​នុយ​ក្លេ​អ៊េ​រ​នឹង​បាញ់​ចេញពី​នាវាមុជទឹក​។ នៅពេល​បាញ់​ហើយ មី​ស៊ី​ល និង​ក្បាល​គ្រាប់​មិនអាច​ហៅ​មកវិញ​បានទេ​"​។​

​    ​លោក​ប្រធានាធិបតី Trump នឹងត្រូវ​បានបង្ហាញ​ជាមួយ​ជម្រើស​បាញ់ ចាប់ពី​កាំជ្រួច​នុយក្លេអ៊ែរ​មួយ​គ្រាប់​រហូតដល់​ការវាយប្រហារ​ឱ្យអស់​គ្រាប់​តែម្តង​។​

​    ​គោលដៅ​បាញ់​នឹង​ពឹង​ផ្អែកទៅលើ​ឯកសារ​សម្ងាត់ OPLAN របស់​យោធា​សហរដ្ឋអាមេរិក ដោយ​ស្នើ​ជម្រើស​វាយប្រហារ​មួយចំនួន​ទៅលើ​រដ្ឋ​ដែល​ត្រូវបាន​គិតថា មាន​អាវុធ​នុយក្លេអ៊ែរ​ប្រល័យ​លោក​។​

​    ​ប្រធានាធិបតី​អាច​ប្តូរ​បញ្ជី​គោលដៅ​បាញ់ ហើយ​អាវុធ​ដែល​ប្រើ​សម្រាប់​បាញ់​សត្រូវ​គឺ​ចេញពី​កងកម្លាំង​នុយក្លេអ៊ែរ​ធំៗ​បី​របស់​អាមេរិក (​យន្តហោះ​ទម្លាក់​គ្រាប់បែក នាវាមុជទឹក និង​កាំជ្រួច​នុយក្លេអ៊ែរ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់