adverise with khmeread Park bom2

Park Bom អើត​មុខជា​សាធារណៈ​វិញ ក្រោយ​បាត់​មុខ​អស់​មួយរយៈ​ធំ​ដោយសារ​រឿងអាស្រូវ​គ្រឿងញៀន

    ​វា​មិនយូរប៉ុន្មាន​ទេ ដែល​នាង Park Bom បានបង្ហាញ​ខ្លួន​ជា​សាធារណៈហើយ​រូបភាព​មួយ​សន្លឹក​នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​ឆ្ងល់​ថា​តើ​ពេលណា​ទើប​នាង​ត្រឡប់មក​ក្រុម​ 2NE1 វិញ​។​

​    ​ដោយ​ការ​បង្ហាញខ្លួន​ចុងក្រោយ​របស់​ក្រុម​ចម្រៀង​នេះ​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី Mnet នាង Park Bom ហាក់បីដូចជា​មានការ​អាក់អន់​ស្រពោន​ចិត្ត​បន្ទាប់ពី​នាង​មានរឿង​អាស្រូវ​ទាក់ទិន​នឹង​គ្រឿងញៀន​កាលពី​ថ្ងៃទី ៣ សីហា មក​។​

​    ​ដោយ​រូបភាព​មួយ​សន្លឹក​នេះ​នាំឱ្យមាន​សង្ឃឹម​ច្រើន​ថា​នាង​នឹង​ត្រឡប់មកវិញ​បន្ទាប់ពី​អ្នកគាំទ្រ​របស់​នាង​បាន​សុំ​អង្វរ​នាង​ត្រឡប់មក​ក្រុម​វិញ​។​

​    ​យ៉ាងណាមិញ នាង​មិនមាន​ការឆ្លើយតប​ទៅលើ​រឿងនេះ​នៅឡើយ​ទេ​ហើយ​នាង​ក៏​មិនមាន​គម្រោង​ត្រឡប់​ក្រុម​វិញ​ក្នុង​ពេលអនាគត​ផងដែរ​។​

​    ​ដោយឡែក​គណនី Instagram របស់​នាង​បើក​ចុងក្រោយ​គឺ​នៅ​ខែមេសា​ឆ្នាំ ២០១៦ ទើបតែ​ថ្មីៗ​នេះ​នាង​បាន​បង្កើត​គណនី​ថ្មី​កាលពី​ថ្ងៃទី ១៥ ខែតុលា ដោយ​មិនឱ្យ​អ្នកគាំទ្រ​ដឹង​នោះឡើយ​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់