adverise with khmeread Unnamed %282%29

ចាប់ខ្លួនអ្នកលក់ខ្ចៅតាមដីកា ពីរក្សាទុកគ្រឿងញៀនខុសច្បាប់

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ក្នុងករណី​ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៩ ​វិច្ឆិកា ​២០១៦​វេលា​ម៉ោង​៨​ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​។​

    ប៉ូលិ​ស​និយាយថា ដោយមាន​ការសហការ​រវាង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឬ​ស្សី និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​បាន​ចុះ​ស្រាវជ្រាវ​​ស៊ើបអង្កេត ចាប់ខ្លួន​តាម​ដីកា​ម្នាក់ ឈ្មោះ សឺ​ន ផេ​ន ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ លក់​ខ្ចៅ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​ដោយយោង​តាម​ដីកា​លេខ​:៣៤៥​ដកប​ចខ​/១៦ ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ របស់លោក​សាយ ស​ម្ជ​ស្ស​សេរី  ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខុ​ច្បាប់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សា​ច‌់​កណ្ដា​ល‌ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១០.០៥. ២០១៦​កន្លងមក​។​

    ចំពោះ​ករណីនេះ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់