adverise with khmeread 1

បុណ្យខួប​៧​ថ្ងៃ​លោក​វ៉ាន់ មករា​ចាប់ផ្តើម​នៅ​ម៉ោង​៣​រសៀល​នេះ

   ភ្នំពេញ ៖ បុណ្យខួប​គម្រប់​៧​ថ្ងៃ​លោក​វ៉ាន់ មករា តារាចម្រៀង​អាជីព​ម្នាក់​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៣​រសៀល ​ថ្ងៃទី​១៥ ​មករា​នេះ ហើយ​បុណ្យ​នេះ​បន្ត​ឆ្លង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៦ ​មករា ​ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​វត្ត​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​
    អ្នក​ផ្តើម​ធ្វើបុណ្យ​ខាងលើនេះ​រួមមាន ឧបាសិកា​ពាន លាវ ត្រូវជា​យាយ​, លោក​វ៉ាន់ សុខ​វី ត្រូវជា​ឳ​ពុក​,​លោកស្រី​ចៅ បុរី​ត្រូវជា​ម្តាយ​,​អ្នកស្រី​វ៉ាន់ ធីតា​ត្រូវជា​បង​,​អ្នកស្រី​វ៉ាន់ ថា​វី​និង​ស្វាមី និង​កញ្ញា​វ៉ាន់ នី​តា ត្រូវជា​ប្អូនស្រី ។​
     ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ នឹងមាន​សិល្បករ សិល្បការិនី និង មិត្ត​ភ័ក្ត្រ​រួម​អាជីព​យ៉ាងច្រើន​មក​ចូលរួម​ជា​កិច្ច​លាគ្នា​ចុងក្រោយ ។​
    គួររំលឹកថា តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក​ព្រាប សុវត្ថិ ក៏បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​វ៉ាន់ មករា​និង​អំពាវនាវ​ដល់​សិល្បករ​ទាំងអស់​ឲ្យ​ជួយ​ចូលរួម​ពិធីបុណ្យ​៧​ថ្ងៃ​របស់លោក​វ៉ាន់ មករា​ទាំងអស់គ្នា​។​
    លោក​ព្រាប សុវត្ថិ បានចេញ​សារ​ក្នុង​បណ្តាញ​សង្គម facebook នា​ថ្ងៃទី​១០ ខែមករា​នេះ ដែលមាន​ខ្លឹមសារ​ថា "​ខ្ញុំបាទ​មាន​សេចក្ដី​រន្ធត់​ក្នុង​ចិត្តជា​ខ្លាំង នៅពេលដែល​បានទទួល​ដំណឹង​ថា​ប្អូនប្រុស វ៉ាន់ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​០៩ ខែមករា ម្សិលមិញ​នេះ​។ ខ្ញុំ​រាប់អាន​គាត់់​ដូច ប្អូនបង្កើត គាត់​ជា​មនុស្យ​ស្លូតបូត​មិន​សម​ជួប​រឿង​បែបនេះ​ឡើយ​។ ​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​បង​ប្អូន​សិល្បករ​ទាំងអស់​សូម​ចូលរួម បុណ្យ​៧​ថ្ងៃ​ទាំងអស់គ្នា ដែល​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែមករា នៅ​វត្ត​ទួល​ទំពូង​"​។​
     ចំណែក​នាយ​ពែ​កមី​ប្រធាន​ក្រុម​កំប្លែង​ប្រចាំ​ទូរទស្សន៍​CTN​កាលពី​ព្រឹក​ថ្ងៃទី​១១​មករា​នេះ បាន​នាំ​បច្ច័យ​របស់​ក្រុម​កំប្លែង​របស់លោក​ចូល​បុណ្យសព​លោក​វ៉ាន់ មករា​នៅ​វត្ត​ទួល​ទំពូង រាជធានី​ភ្នំពេញ ។​
    នាយ​ពែ​ក មី លោក​បា​ម​នាំ​បច្ច័យ​ទៅ​ចូល​បុណ្យ​រួមមាន លោកតា​វិចទ័រ​៥០​ដុល្លារ​,​នាយ​ពែ​កមី​១០០​ដុល្លារ​,​នាយ​ក្រូច​២០​ដុល្លារ​,​នាយ​ប៊ូ​ម​២០​ដុល្លារ​, នាយ​ក្រាន់​២០​ដុល្លារ​,​នាយ​ចឺម​២០​ដុល្លារ​,​នាង​ខ្ញុង​២០​ដុល្លារ​,​នាង​អ៊ី​ត​២០​ដុល្លារ ...​។​
    សព​លោក​វណ្ណ មករា ត្រូវបាន​បូជា​នា​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦​នេះ នៅ​វត្ត​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​តារាចម្រៀង តារា​សម្តែង តារា​កំប្លែង​...​ជាច្រើនរូប​ចូលរួម​។​
    លោក​វ៉ាន់ មករា អាយុ​៣៣​ឆ្នាំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៦​ហើយ​សព​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទួល​ទំពូង ៕

adverise with khmeread

មតិយោបល់