តារាហូលីវូដដែលជួយឃោសនាឱ្យលោកស្រី Hillary Clinton កំពុងភ័យខ្លួន ខណៈលោក Donald Trump កាន់តែជិតក្លាយជាប្រធានាធីបតីអាមេរិកថ្មី។
ក្នុងចំណោមតារាទាំងនោះរួមមាន Miley Cyrus, Katy Perry, Amy Schumer, Chelsea Handler, Lena Dunham, Jon Stewart, Cher, Whoopi Goldberg, Raven-Symone, Keegan-Michael Key, Ne-Yo, Samuel L. Jackson, Barbra Streisand និង Bryan Cranston ដែលបាននិយាយថា ខ្លួននឹងចាកចេញពីអាមេរិក ប្រសិនបើលោក Trump ជាប់ឆ្នោត។
ទោះយ៉ាងណា ប្រទេសកាណាដាបានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថាក្នុងស្វាគមន៍អ្នកទាំងនោះ ដោយសរសេរថា ជនអន្តោប្រវេសន៍ត្រូវបានលើកទឹកចិត្តដើម្បីនាំទំនៀមទម្លាប់វប្បធម៌របស់ពួកគេមកជាមួយ ហើយចែករំលែកវប្បធម៌ទាំងនោះជាមួយគ្នីគ្នារបស់ពួកគេ។
ហើយវេបសាយអន្តោប្រវេសន៍របស់ប្រទេសនេះចេះតែគាំង ខណៈជ័យជម្នះរបស់លោក Trump កាន់តែកៀក៕
ប្រភព៖ បរទេស
