1

Apple បញ្ចេញ​មុខងារ​ប៊ូ​តុង​ថ្មី នៅ​ខែក្រោយ​សម្រាប់​ចុច​ហៅ​សេវា​សង្គ្រោះបន្ទាន់​លឿន​ទាន់​ចិត្ត

​    ​ក្រុមហ៊ុន Apple បាន​បន្ថែម​មុខងារ​ដ៏​ងាយស្រួល​មួយ​ដើម្បី​តេ​ហៅ​ប៉ូលិស ឬក៏​រថយន្ត​សង្គ្រោះបន្ទាន់​ទៅក្នុង Update ថ្មី​របស់​ទូរស័ព្ទ iPhone ដែល​ការ​វិវឌ្ឍន៍​ថ្មី​នេះ​នឹង​បញ្ចេញ​នៅ​សប្តាហ៍​ក្រោយ​។​

​    ​ដោយ​ចុច​ប៊ូ​តុង Power ប្រាំ​ដង​ជាប់​គ្នា នោះ​ទូរស័ព្ទ​នឹង​តេ​ទៅ​លេខ​សង្គ្រោះ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ ក៏ដូចជា​ជូនដំណឹង​ដល់​លេខ​សង្គ្រោះបន្ទាន់​ដែល​កំណត់​ជាស្រេច ហើយ​ផ្តល់ឱ្យ​ក្រុម​សង្គ្រោះ​នូវ​អាសយដ្ឋាន​និង​ទីតាំង​បច្ចុប្បន្ន​របស់​អ្នក​។ ទោះយ៉ាងណា មុខងារ "Emergency SOS" ថ្មី​នេះ​អាច​បិទ​បាន​នៅក្នុង Settings របស់ iPhone​។​

​    ​មុខងារ​នេះ​នឹង​បញ្ចូល​ទៅក្នុង iOS 10.2 ហើយ​ចាប់ផ្តើម​ឱ្យប្រើ​ជា​សាធារណៈ​នៅ​ដើមខែ​ក្រោយនេះ​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់