2

Zlatan និយាយថា នៅទីក្រុងប៉ារីសបួនឆ្នាំមិនបានអើតប៉ម​អេ​ហ្វែ​លសូម្បីតែម្តង តែបើគេប្តូរដាក់រូបសំណាករបស់ខ្លួន គាត់នឹងទៅមើលភ្លាម

​    ​Zlatan Ibrahimovic មិន​ធ្លាប់​ទៅ​ទស្សនា​ប៉ម​អេ​ហ្វែ​ល​ម្តងណា​ឡើយ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ក្នុង​ទីក្រុង​ប៉ារីស​។​

​    ​ហេតុអ្វី​? តើ​គាត់​ចាំបាច់​ត្រូវការ​ទៅ​ទស្សនា​កម្សាន្ត​បេតិកភណ្ឌ​ពិភពលោក​តំណាងឱ្យ​ប្រទេស​បារាំង​មួយ​នេះ​ឬ ខណៈដែល​គាត់​មាន​រូបសំណាក​ដើរ​នឹង​ដី​ជាប់​ដោយ​ខ្លួន​ផ្ទា​ល់ហើយ​នោះ​?

​    ​ប៉ុន្តែ​អតីត​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ស៊ុយអែត ដែល​ធ្លាប់​បានរស់នៅ​ទីក្រុង​អាំ​ស្ទើរ​ដាម​, តួ​រី​ន​, បា​សេ​ឡូ​ណា​, និង​មី​ឡែ​ន​អំឡុង​អាជីព​ដ៏​អស្ចារ្យ​របស់គាត់​បាន​ដើរលេង​ប្រសាច​ពេញ​ក្រុង Manchester ដោយ​អះអាងថា​ក្រុង​នេះ​ជាទី​ក្រុង​សំណព្វចិត្ត​របស់គាត់​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ បាន​និយាយថា "​ខ្ញុំ​បានឮ​ពី​រឿង​ជាច្រើន​អំពី​លក្ខណៈសម្បត្តិ​របស់​ទីក្រុង​មួយ​នេះ អាកាសធាតុ​គឺ​បែបនេះ និង​បែប​នោះ ប៉ុន្តែ មកទល់​ឥឡូវ អ្វីៗ​គ្រប់យ៉ាង​គឺ​អស្ចារ្យ​ទាំងអស់​។ ទីក្រុង​មួយ​នេះ​គឺជា​ទីក្រុង​ដ៏​ល្អ​បំផុត​។ ខ្ញុំ​មកពី​ប្រទេស​ស៊ុយអែត ខ្ញុំ​មិនមាន​ការរំពឹងទុក​ធំធេង​អី​នោះឡើយ ក្រៅពី​បាល់ទាត់​។ ខ្ញុំ​ពិតជា​សាមញ្ញ​ណាស់ ខ្ញុំ​ជា​បុរស​ម្នាក់​ដែលមាន​ក្រុមគ្រួសារ​មួយ​។ សម្រាប់​ខ្ញុំ ពួកគេ​បានមក​នៅក្នុង​ដំណាក់កាល​ដំបូង​នេះ ដែល​អ្វី​នៅសល់​គឺ​មិនសូវ​សំខាន់​ឡើយ​។

​    ​សម្រាប់​ឧទាហរណ៍ ពេលដែល​ខ្ញុំ​កំពុងស្នាក់នៅ​ទីក្រុង​ប៉ារីស ក្នុង​រយៈពេល​បួន​ឆ្នាំ ខ្ញុំ​មិន​ធ្លាប់​ទៅ​មើល​ប៉ម​អេ​ហ្វែ​ល​ម្តង​ឡើយ ខ្ញុំ​ចង់ឱ្យ​ពួកគេ​ផ្លាស់ប្តូរ​ប៉ម​អេ​ហ្វែ​ល​សម្រាប់​រូបសំណាក​របស់ខ្ញុំ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​វា​ឡើយ​! ប្រសិនបើ​ពួកគេ​ធ្វើ​វា​ឥឡូវនេះ ខ្ញុំ​នឹង​ទៅ​មើ​លវា​ភ្លាម​!"៕

ប្រភព៖ TheSun

មតិយោបល់