adverise with khmeread 1

ហាមជំទាស់ជាមួយ Jose! Shaw ត្រូវក្លឹបដាក់ឱ្យហ្វឹកហាត់តែម្នាក់ឯង ខណៈមិត្តរួមក្រុមដទៃទៀតនាំគ្នាសម្រាកលំហែកាយនិងបំពេញកាតព្វកិច្ចជម្រើសជាតិ

    ​Luke Shaw ត្រូវបាន​ដាក់ឱ្យ​ហ្វឹកហាត់​តែឯង​នៅឯ​ជំរំ​ហ្វឹកហាត់ Carrington ក្នុង​សប្តាហ៍​នេះ ខណៈដែល​តារាបាល់ទាត់​របស់​ក្រុម​បិសាច​ក្រហម Manchester United ភាគច្រើន​បាន​ឈប់សម្រាក​លំហែកាយ​និង​បំពេញ​កាតព្វកិច្ច​ជម្រើសជាតិ​ក្នុង​សប្តាហ៍​នេះ​។​

​    ​កូនក្រុម​មួយចំនួនធំ​របស់លោក Jose Mourinho បច្ចុប្បន្ន​គឺ​ត្រូវ​ជាប់​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ ខណៈដែល​កីឡាករ​មួយចំនួនទៀត​ដែល​មិនត្រូវ​បានជ្រើសរើស​ដោយ​ប្រទេស​របស់​ពួកគេ​ត្រូវបាន​ផ្តល់នូវ​ថ្ងៃ​ឈប់សម្រាក​។​

​    ​ទោះយ៉ាងណា Shaw បែរជា​ត្រូវ​ដាក់ឱ្យ​ហ្វឹកហាត់​បែកញើស​ជោគ​តែម្នាក់ឯង​នៅ​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្លឹប​។​

​    ​ក្នុងចំណោម​ការហ្វឹកហាត់​ផ្សេងទៀត គាត់​នឹងត្រូវ​ធ្វើការ​ផ្នែ​កាយសម្បទា ដែល​រួមមាន​នៅក្នុង​អាង​ហែល​ទឹក និង​បំពេញ​កម្មវិធី​រត់​ក្នុង​សប្តាហ៍​នេះ ខណៈដែល Chris Smalling ក៏​ប្រហែលជា​ត្រូវ​ដាក់ឱ្យ​ហ្វឹកហាត់​នៅឯ Carrington ផងដែរ​។​

​    ​កីឡាករ​ទាំងពីរ​ត្រូវបាន​រិះគន់​ជា​សាធារណៈ​ដោយ Mourinho កាលពី​សប្តាហ៍​មុន ដែល​អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​អះអាងថា Shaw បានប្រកាសថា​ខ្លួន​គាត់​មិនមាន​កាយសម្បទា​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​លេង​នៅឯ​ទឹកដី Swansea កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ក្នុងប្រទេស​អង់គ្លេស​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់