adverise with khmeread 1

អ្នកគាំទ្រ Trump ជប់លៀង ឈ្នះឆ្នោត អ្នកគាំទ្រ Clinton ត្រឡប់​ទៅ​ដេក​ផ្ទះ​ទាំង​ទឹកភ្នែក​

​    ​លទ្ធផល​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ស្នង​តំណែង​ពី​លោក Obama បានចេញ​ជា​បណ្តើរៗ ដោយ​គេ​ឃើញ​លទ្ធផល​បឋម លោក Donald Trump បាន​យកឈ្នះ​លោកស្រី Hillary Clinton​។​

​    ​យោងតាម​ប្រភព Washington Post ឱ្យដឹងថា ខណៈពេល​នេះ លោក Donald Trump បាន​យកឈ្នះ​លោកស្រី Clinton ដោយ​លទ្ធផល ២៧៦ ទល់នឹង ២១៨ ស្របពេល​ការរាប់​សន្លឹកឆ្នោត​កំពុង​បន្ត​។ លទ្ធផល​នេះ​គឺ​បំពេញបាន​គ្រប់​សំឡេង ២៧០ ដើម្បី​ឈ្នះ​ការបោះឆ្នោត​។ លទ្ធផល​ផ្លូវការ​មិនទាន់​ចេញ​ទេ ប៉ុន្តែ​សំឡេង​របស់ Trump គឺជា​សំឡេង​ដែល​កំណត់ថា​ឈ្នះ​ការបោះឆ្នោត​រួចទៅហើយ នេះ​បើតាម​កាសែត Washington Post​។​

​    ​គេ​ក៏​សង្កេតឃើញ​អ្នកគាំទ្រ​លោកស្រី​គ្លី​ន​តុ​ន យំ​គ្រប់គ្នា​ដែរ​នៅ​ទីស្នាក់ការ​បក្ស​ប្រជាធិបតេយ្យ ហើយ​ពួកគេ​បាន​វិលត្រឡប់​ទៅផ្ទះ​ដេក​គ្រប់គ្នា​អស់​ដែរ ប៉ុន្តែ​ខាង​អ្នកគាំទ្រ Trump វិញ​កំពុង​ជប់លៀង​៕ 

ប្រភព៖ Washington Post

adverise with khmeread

មតិយោបល់