adverise with khmeread 1

Cristiano Ronaldo កើបលុយមូល បន្ទាប់ពីចុះកុងត្រាមួយជីវិតជាមួយក្រុមហ៊ុន Nike

​    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​មួយជីវិត​ជាមួយនឹង​ក្រុមហ៊ុន​សម្ភារៈ​កីឡា Nike ដែល​ស្រដៀង​គ្នា​ទៅនឹង​អតីត​តារា​បាល់បោះ​អាមេរិក Michael Jordan ធ្លាប់​បានធ្វើ​ផងដែរ​។​

​    ​Nike បានទទួល​ស្គាល់​ព័ត៌មាន​មួយ​នេះ​នៅលើ​វេ​ប​សាយ​របស់​ពួកគេ​កាលពី​ម្សិលមិញ​ដោយបាន​បញ្ជាក់ថា "​ភាពជា​ដៃគូ​ទទួលបាន​ជោគជ័យ​រវាង Nike និង Ronaldo នឹង​បន្ត​ល្អជា​និច្ច​នា​ថ្ងៃ​អនាគត​ជាមួយនឹង​កុងត្រា​រយៈពេល​វែង​មួយ​"​។​

​    ​Cristiano Ronaldo បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា "​នេះ​គឺជា​ម៉ាក​ប្រចាំត្រកូល​របស់ខ្ញុំ​" ហើយ​រូបគេ​ក៏បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ពង្រីក​សុពលភាព​ស្នាក់នៅ​រយៈពេល​វែង​នៅឯ Real Madrid ដែរ​។​

​    ​កុងត្រា​ថ្មី​របស់​នៅឯ Real Madrid របស់ Cristiano Ronaldo ត្រូវបាន​គេ​រាយការណ៍​ថា គាត់​នឹង​ទទួលបាន​ប្រាក់​ចំនួន ២៣,៦​លាន​អឺរ៉ូ​ជា​រៀងរាល់ឆ្នាំ ហើយ​ភាពជា​ដៃគូ​របស់គាត់​នៃ​ម្ចាស់​ឧបត្ថម្ភ Nike នឹង​លើសពី​ទំហំ​សាច់ប្រាក់​ដ៏​ខ្ពស់​របស់គាត់​នៅឯ​ក្លឹប​យក្ស​របស់​អេ​ស្ប៉ា​ញ​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣១​ឆ្នាំ​រូបនេះ នឹង​ទទួលបាន​ប្រាក់​ចំនួន ២៤​លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​ពី Nike ដែល​នឹង​ធ្វើឱ្យ​គាត់​ទទួល​ប្រាក់​រហូតដល់​ទៅជិត ៥០​លាន​ផោន ដោយ​ត្រឹមតែ​ចំណូល​ពី Real Madrid និង Nike តែប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់