Hector Bellerin បានយល់ព្រមចុះហត្ថលេខានៅលើកុងត្រារយៈពេលវែងថ្មីមួយនៅឯកាំភ្លើងធំ Arsenal ។
វាគឺជាការជំរុញទឹកចិត្តដ៏ធំមួយសម្រាប់ Arsenal ខណៈដែលពួកគេកំពុងស្ទុះស្ទាក្នុងការទប់ស្កាត់ចំណាប់អារម្មណ៍ពី Barcelona និង Manchester City ដើម្បីរក្សាតារាបាល់ទាត់វ័យ ២១ឆ្នាំរបស់ពួកគេ។
ភ្នាក់ងាររបស់ Bellerin លោក Albert Botines បាននិយាយថា "យើងកំពុងពិភាក្សាគ្នា ហើយបច្ចុប្បន្នកាន់តែកៀកសម្រេចកិច្ចព្រមព្រៀងជាងអ្វីដែលយើងបានធ្វើកាលពីពីរសប្តាហ៍មុនទៅទៀត។ ក្នុងស្ថានភាពបែបនេះ គាត់នឹងចុះហត្ថលេខា។ Hector ពិតជារីករាយនៅឯ Arsenal ។ រឿងនេះនឹងក្លាយទៅជាលើកទីបួន ដែលគាត់បានចុះហត្ថលេខានៅលើកុងត្រាថ្មីនៅឯក្លឹប ហើយវាពិតជាច្បាស់ណាស់ដែលគាត់នឹងបង្កើតឱ្យមានការរីកចម្រើនយ៉ាងល្អ"៕
