adverise with khmeread 0

យុវតី​កម្សត់​ម្នាក់នេះ​ប្រកាស​លក់ខ្លួន ដើម្បី​យកប្រាក់​ព្យាបាល​ជំងឺមហារីក​របស់​ម្តាយ​

​    ​យុវតី​ម្នាក់​ប្រកាស​លក់ខ្លួន​តាម​បណ្តាញ​សង្គម ដើម្បី​យកប្រាក់​បង់ថ្លៃ​ព្យាបាល ៥១.៧០៧ ដុល្លារ សម្រាប់​ម្តាយ​ដែល​កំពុងមាន​ជំងឺ​។ 

​    ​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា នាង​នឹង​ផ្តល់ឱកាស​ដល់​អ្នកឈ្នះ​ការដេញថ្លៃ ដោយ​ប្រើប្រាស់​នាង​តាមចិត្ត​។​

​    ​ប្រភព​និយាយថា​កញ្ញា Cao Mengyuan  វ័យ​១៩​ឆ្នាំ​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ម្តាយ​ឈ្មោះ Wu Zhaofang ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Gaozhou People`s Hospital ប្រទេស​ចិន បន្ទាប់ពី​មាន​ជំងឺមហារីក​ស្បែក ហើយ​ឥឡូវនេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ឆ្លង​ជំងឺ​។​

​    ​តាម​វេ​ប​សាយ Daily Mail ឱ្យដឹងថា ថ្លៃ​ព្យាបាល​គឺ​ប្រហែល ៣៥០.០០០​យ័ន​។ នាង​បាន​សរសេរ​នៅលើ​សេចក្តីប្រកាស​របស់​នាង​ថា “​ខ្ញុំ​ចង់ឱ្យ​អ្នកមាន​ចិត្តសប្បុរស​ទិញ​ខ្ញុំ ដូច្នេះ​ម្តាយ​របស់ខ្ញុំ​អាច​ទទួលបាន​ការវះកាត់​”​។​

​    ​នាង​បន្តថា “​ខ្ញុំ​នឹងធ្វើ​ការងារ​ទៅតាម​បំណង​របស់​អ្នកទិញ​ជាការ​តបស្នង​។ ខ្ញុំ​នឹងធ្វើ​អ្វីៗ ដែល​អ្នកទិញ​ចង់ឱ្យ​ខ្ញុំ​ធ្វើ​។ ខ្ញុំ​នឹងមិន​ក្បត់​ពាក្យសម្តី​របស់ខ្ញុំ​ទេ​”​។​

​    ​ប៉ុន្តែ​ការប្រកាស​នេះ​ទទួលបាន​ប្រតិកម្ម​ចម្រុះ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​គិតថា មិនគួរ​លើកទឹកចិត្ត​ឱ្យធ្វើ​បែបនេះ​ទេ បើទោះបីជា​មានការ​អាណិតអាសូ​រ​ក៏ដោយ​។​

​    ​មាន​សេចក្តីរាយការណ៍​ថា ថៅកែ​ចិត្ត​សប្បុរ​ម្នាក់​បាន​ទាក់ទង ដើម្បី​រ៉ាប់រង​ថ្លៃ​ចំណាយ​នេះ​។ ទោះបីជា​យ៉ាងណា គេ​មិន​បង្ហាញថា តើ​បុរស​ម្នាក់​នោះ​បរិច្ចាគ​ប្រាក់​ជា​អំណោយ​ឬ​ទទួលយក​សំណើ​របស់​នាង​នោះទេ​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់