adverise with khmeread 1

Neymar ដឹក Messi តាមយន្តហោះឯកជនរបស់ខ្លួនសម្រាប់ជំនួបស៊ីសាច់ហុតឈាមរវាងប្រេស៊ីល និងអាហ្សង់ទីន

    ​Neymar ត្រូវបាន​សាទរ​សម្រាប់​ការយកចិត្តទុកដាក់​ទៅលើ​មិត្ត​រួម​ក្រុម​អ្នកមាន​បុណ្យ Barcelona របស់គាត់​ពីរ​នាក់​ក្នុង​កាល​វិការ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ មុន​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​ក្នុង​សប្តាហ៍​នេះ​។​

​    ​ប្រេ​ស៊ី​ល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​អា​ហ្ស​ង់​ទីន​ក្នុង​ទឹកដី Belo Horizonte នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ក្នុងការ​ប្រកួត​ជើង​ទីមួយ​នៅ​ប្រេ​ស៊ី​ល​ក្នុង​កីឡដ្ឋាន ដែល​ពួកគេ​ចាញ់​អាល្លឺម៉ង់ ៧-១ ក្នុង​វើ​ល​ខាប់​។​

​    ​ខណៈដែល​ប្រេ​ស៊ី​ល​បាន​នាំមុខ​នៅលើ​កំពូល​តារាង​ជម្រុះ World Cup ទ្វីបអាមេរិក​ខាងត្បូង អា​ហ្ស​ង់​ទីន​បច្ចុប្បន្ន​ស្ថិតនៅលើ​ចំណាត់ថ្នាក់​ទី​ប្រាំមួយ ដែលមាន​ចំនួន​ប្រាំ​ពិន្ទុ​ស្ថិតនៅ​ពីក្រោយ​គូប្រជែង​ដ៏​អស្ចារ្យ​របស់​ពួកគេ​។​

​    ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​រូបភាព​មួយ​សន្លឹក​បាន​លេចឡើង ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​ស្ថិតនៅក្នុង​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ដែល​គាត់​បាន​ជូន​ដំណើរ​មិត្ត​រួម​ក្រុម Barcelona របស់គាត់​ដែលជា​កីឡាករ​បាល់ទាត់​របស់​អា​ហ្ស​ង់​ទីន Leo Messi និង Javier Mascherano ឆ្ពោះទៅកាន់​ទីក្រុង Belo Horizonte ។​

​    ​តារា​ឆ្នើម​ទាំងបី​របស់​បាន​ហោះ​ចេញពី​ទីក្រុង Barcelona ទៅកាន់​ទីក្រុង​សៅ​ប៉ូ​ឡូ ខណៈដែល​នេះ​ក៏​ជា​ដំណើរ​ចុងក្រោយ​បំផុត​ផងដែរ​នៃ​សមាជិក​ក្រុមបាល់ទាត់​អន្តរជាតិ​ពីរ​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់