adverise with khmeread 1

ក្រុមតោខៀវជឿជាក់ខ្ពស់ថានឹងអាចយកលោក Diego Simeone មកដឹកនាំបានក្រោយពីក្រុម Atl. Madrid រងការពិន័យ

មហាសេដ្ឋីរុស្ស៉ីលោក Roman Abramovic ជឿជាក់ថា ឱកាសរបស់ Chelsea ក្នុងនាំយកលោក Diego Simeone មកកាន់ទឹកដីខ្លួនកាន់តែមានសង្ឃឹមខ្ពស់ឡើងហើយ បន្ទាប់ពីក្រុម Atletico Madrid ត្រូវបានផ្អាកមិនឲ្យឈានជើងចូលទៅកាន់ទីផ្សារដោះដូរចំនួនពីរលើកនៅពេលខាងមុខ ខណៈដែលក្រុមមួយនេះនិងអធិរាជស Real Madrid បានរងការពិន័យដូចគ្នាពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ។

ហេតុការណ៍នេះហាក់បីដូចជាបានហ៊ុចឱកាសឲ្យអ្នកចាត់ការទូទៅក្រុម Atletico លោក Diego Simeone អាចផ្លាស់ទៅកាន់លីកកំពូលអង់គ្លេស Premier League បាននារដូវក្តៅខាងមុខនេះ។

លោក Diego Simeone គឺជាជម្រើសទីមួយរបស់ក្រុម Chelsea ដែលពួកគេបានសម្លឹងមើលនារដូវក្តៅខាងមុខ ស្របពេលដែលលេចឮដំណឹងថាលោក Pep Guardiola នឹងត្រៀមផ្លាស់មកកាន់ក្រុម Manchester City ផងដែរនោះ៕

adverise with khmeread
ប្រភព៖ មៀររឺ

មតិយោបល់