adverise with khmeread 2

បើករ៊ឺម៉ក់គេចពីសសរបេតុងដាក់បាំងផ្លូវជ្រុលចង្កូតទៅបុករថយន្តចំដែកធ្លាយពោះរបួសឆ្ងន់(មានវីដេអូ)

    ​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​រ៊ឺ​ម៉ក​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ដ​ហាយ​ឡេ​ន​ឌ័​រ បណ្ដាល​ឲ្យ​រងរបួស​ធ្លាយ​ពោះ​ខាងក្រោយ​ចេញ​ពោះវៀន ខណៈ​បើក​រ៉ឺម៉ក​ជៀស​សសរ​ដែល​ដាក់​បាំង​ផ្លូវ​។​
    
​    ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៥០ នាទី​ព្រឹក​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៣៧១(​សូ​ឡា​) ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
     
​    ​ជនរងគ្រោះ​ឈ្មោះ ម៉ៅ អាយុ ៣៥ មុខរបរ​ជាងដែក ។ បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​មាន​បុរស​ពីរ​នាក់​បើក​រ៉ឺម៉ក​ដឹក​ដែក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​តាម​សូ​ឡា​។​
    
​    ​លុះ​មកដល់​ចំណុចកើតហេតុ​តៃកុង​រ៉ឺម៉ក​បាន​បើក​គេច​ពីស​សរ​ដែល​ដាក់​បាំង​ផ្លូវ​បន្ទាប់ពី​ចាក់​បេតុង​រួច​នោះ​ក៏​ជ្រុ​ក​ចង្កូត​ទៅបុក​ជាមួយ​រថយន្ដ​ហាយ​ឡេ​ន​ឌ័​រ មួយគ្រឿង​ទៀត​ដែលមាន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-5508 ដែល​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ក៏​បណ្ដាល​ឲ្យ​តៃកុង​រ៉ឹ​ម៉ក​មុត​ខ្នង​ជាមួយ​ដែក​ដែល​ដាក់​សម្រាប់​សណ្តោង​រ៉ឺម៉ក​ជាមួយនឹង​ម៉ូតូ​ធ្លាយ​ពោះវៀន​របួសធ្ងន់​។​


      
​    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ហុង​ហាក់ ចំណែក​រថយន្ដ និង​រ៉ឺម៉ក​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌមានជ័យ​យកទៅ​រក្សា​ទុក្ខ​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់