adverise with khmeread 1

Ozil បង្ហើបឱ្យដឹងពីមិត្តជិតស្និទ្ធបំផុត ពេញមួយអាជីពរបស់ខ្លួន​ ហើយនោះមិនមែនជា មិត្តរួមក្រុមកាំភ្លើធំបច្ចុប្បន្នរបស់គាត់ឡើយ

​    ​តារាបាល់ទាត់​របស់​កាំ​ភ្លើង​ធំ Arsenal កីឡាករ Mesut Ozil បាន​បង្ហើប​ឱ្យដឹងថា Sergio Ramos គឺជា​មិត្ត​ល្អ​បំផុត​របស់គាត់​។​

​    ​ដៃគូ​ទាំង​ពីររូប​បាន​លេង​ជាមួយគ្នា​នៅឯ​អធិរាជ​ស Real Madrid មុនពេល​ដែល Ozil បាន​ចាក​ចេញពី​ទឹកដី Santiago Bernabeu ក្នុង​ឆ្នាំ ២០១៣​។​

​    ​Ozil បាន​បង្កើតឱ្យមាន​សក​ម្ម​ភាព​មួយ​នៃ​ទំនាក់ទំនង​មើលទៅ​ជិតស្និទ្ធ​បំផុត​ជាមួយនឹង Mathieu Flamini នៅ​អំឡុង​ការធ្វើដំណើរ​ទៅដល់​របស់គាត់​នៅឯ​ទឹកដី Emirates ខណៈដែល​ប្រិយមិត្ត​មួយចំនួន​ជឿជាក់ថា អ្នក​ទាំងពីរ​ប្រាកដ​ណាស់​គឺ​ពិតជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​។​

​    ​ប៉ុន្តែ​សមាជិក​នៃ​ម្ចាស់​ពានរង្វាន់​ពិភពលោក World Cup សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​បែរខ្នង​ដាក់​មិត្ត​រួម​ក្រុម​សញ្ជាតិ​អាល្លឺម៉ង់​ក្នុង​ក្លឹប​បច្ចុប្បន្ន​របស់ខ្លួន និង​ជំនួស​មកវិញ​ដោយ​ប្រកាសថា ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​គឺជា​មិត្ត​ល្អ​បំផុត​របស់គាត់​។​

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះ Ozil បាន​បង្ហើប​ថា ទេពកោសល្យ​របស់ Ramos មិនមាន​ដែន​កំណត់​ត្រឹមតែ​បាល់ទាត់​នោះឡើយ ហើយ​គាត់​និយាយថា Ramos គឺ​ពិតជា​តារាចម្រៀង​ដ៏​អស្ចារ្យ​ម្នាក់​ផងដែរ​។​

​    ​ហើយ​គាត់​បាន​ពន្យល់ថា ដៃគូ​របស់គាត់​នៅតែ​រក្សា​មិត្ត​ភាពល្អ​ដល់​បច្ចុប្បន្ន ដោយ​គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​មាន​ពេលវេលា​ល្អ​នៅ​ទីនោះ (Real Madrid)​។ ខ្ញុំ​បាន​បង្កើតឱ្យមាន​មិត្តភាព​ដ៏​ល្អ​មួយចំនួន​នៅ​ទីនោះ​។ មិត្ត​ល្អ​បំផុត​របស់ខ្ញុំ​គឺ Sergio Ramos ខ្ញុំ​នៅតែមាន​ទំនាក់ទំនង​ជាមួយ​គាត់​។ សម្រាប់​ខ្ញុំ គាត់​ប្រហែលជា​ខ្សែការពារ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ ទំនាក់ទំនង​ដ៏​ល្អ សម្លាញ់​ដ៏​ល្អ បុគ្គលិកលក្ខណៈ​ដ៏​ល្អ និង​ជា​តារាចម្រៀង​ដ៏​អស្ចារ្យ​។ គាត់​ពិត​ជាមាន​សំឡេង​ពិ​រោះ​ណាស់​"​។​

​    ​ដូច្នេះ Ramos ប្រហែលជា​នឹងមិន​ខ្វះ​អាជីព​នោះឡើយ​ក្រោយពី​គាត់​ចូលនិវត្តន៍​ពី​បាល់ទាត់​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់