1

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៤នាក់ដែលជាប់សង្ស័យក្នុងអំពើប្លន់និងបាញ់សម្លាប់មន្រ្តីយោធាម្នាក់កាលពី៣ថ្ងៃមុននៅខណ្ឌពោធិសែនជ័យ(មានវីដេអូ)

​    ​ភ្នំពេញ  ៖ ជនជាតិ​ចិន​ចំនួន​០៤​នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ប្លន់​និង​បាញ់ សម្លាប់ មន្ត្រី យោធា​ម្នាក់​កាលពី​៣​ថ្ងៃមុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុងផ្ទះ​រួមជាមួយ​វត្ថុតាង​ពាក់ ព័ន្ធ មួយចំនួន​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ដើម្បី​យកទៅ​សាកសួរ​ចម្លើយ ។​
     
​    ​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ម៉ោង​៩​ថ្ងៃទី​០៩​ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ ចំណុច ភូមិ ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ដឹកនាំ​ដោយ​កម្លាំង​នគរ បាល​កម្រិត ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
     
​    ​ក្រោយពី​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ជា​បន្តបន្ទាប់​ដើម្បី យកទៅ​សាកសួរ​ចម្លើយ រួម​និង​ដកហូត​វត្ថុ​មួយចំនួន​ដែល​អាចពាក់ព័ន្ធ​នឹង​បទល្មើស ដូចជា ឆ​ត្រ័ អាវ​រងា ស្រោម​កាំភ្លើង​ម៉ា​ប៉េអា​តា និង​សម្ភា​រះ​មួយចំនួនទៀត​។  
    
​    ​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ​បានអោយដឹងថា ក្នុង ចំណោម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ប្រុស​៣​ស្រី​១ គឺមាន​ជនសង្ស័យ​ម្នាក់​មាន​ភិនភាគ​ដូច​ជនល្មើស​ដែល​បានធ្វើ​សកម្មភាព​ដែល​ថត​ជាប់​ដោយ​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​កន្លែង កើតហេតុ ។​


    
​    ​លោក​បាន​បន្តថា សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​ចាប់ខ្លួន​បក្សពួក​របស់​គេ​ទាំង អស់​ដើម្បី​យក​ផ្តន្ទាទោស ។
     
​    ​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា ម៉ោង​១​និង​៥៥​នាទី​រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ដី​ឡូ​ត៌​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​រង្វង់ មូល​ថ្នល់ បំបែក​ចោមចៅ ក្នុងភូមិ​ព្រៃ​ជី សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ ចោរប្លន់​ប្រដាប់អាវុធ​ជា​ជន​ជាតិចិន​២ បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យកលុយ​ពី​ជនជាតិ​ចិន ដូចគ្នា​ជា​អ្នកលក់​នឹង​ជា​ម្ចាស់ បណ្ណាគារ យីហោ ស៊ីន ហួរ បានសម្រេច​ហើយ​បាន រត់គេច ខ្លួន​ចេញ បាន​លុយ​ចំនួន ៥០០​ដុល្លារ និង​ខ្សែ​កមួយ​ដំឡឹង​។​


   
​    ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បន្តទៀត លុះ​ទៅដល់​ត្រង់ចំណុច​ដី​ឡូ​ត៌ មួយកន្លែង មាន​បុរស​២​នាក់​ដែលជា​ធា​យាម​នៅ​ទីនោះ អឺត​មើល ក៏​ត្រូវបាន​ចោរប្លន់​នោះ បាញ់ប្រហារ​ចំនួន​២​គ្រាប់​បណ្ដាល​ឲ្យ​ម្នាក់​ត្រូវចំ កណ្ដាលដើមទ្រូង​ស្លាប់ និង​ម្នាក់ទៀត ចំ​ដៃ របួសស្រាល​។​
    
​    ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ​យ៉េន រី​ណង់ អាយុ​២៣​ឆ្នាំ​ជាម​ន្ត្រី​យោធា​នៅ កងពលតូច​ង​៧០ មាន​ទី​លំ នៅក្នុង​ភូមិ​សំរោង ឃុំ​បារាយណ៍​ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ និង​អ្នករងរបួស​ឈ្មោះ​យី សុខ​ហេង អាយុ​២៦​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​ជាមួយគ្នា​នោះដែរ​៕​

 

មតិយោបល់