adverise with khmeread 1

​បុរស​ម្នាក់​កើប​លុយ ១,២ លាន​ផោន​ជាស្រេច​ទៅហើយ​ពី​ការ​ភ្នាល់ Trump ឈ្នះឆ្នោត ហើយ​មនុស្ស​ជាច្រើន​ទៀត​កំពុង​ត្រៀម​បុ​ង​បើក​លុយ​

​    ​មនុស្ស​ជាច្រើន​ប្រហែលជា​ខកចិត្ត​ដែល​លោក Donald Trump នឹង​កាន់កាប់​អំណាច​រយៈពេល​បួន​ឆ្នាំ ប៉ុន្តែ​សម្រាប់​បុរស​ម្នាក់នេះ​វិញ គាត់​មាន​ហេតុផល​ដើម្បី​អបអរ​ជ័យជម្នះ​របស់​បេក្ខជន​ប្រធានាធិបតី​មកពី​គណៈ​សាធារណៈរដ្ឋ​រូបនេះ​។​

​    ​សេដ្ឋី​អចលនទ្រព្យ​លោក Vincent Tchenguiz វ័យ ៦០ ឆ្នាំ បាន​ចាក់​លោក Trump ថា​នឹង​ឈ្នះ​ការប្រកួតប្រជែង​ប្រធានាធិបតី ហើយ​ឥឡូវនេះ​គាត់​នឹង​កើប​លុយ​ចំនួន ១,២ លាន​ផោន​យ៉ាង​ស្រួល​។​

​    ​គាត់​បានដាក់​ការ​ភ្នាល់​ចំនួន ៣៥០.០០០ ផោន​នៅ​ក្រុមហ៊ុន​ភ្នាល់​ពីរ​ផ្សេងគ្នា​គឺ Betfair និង Spreadex ហើយ​គាត់​ទទួលបាន​ប្រាក់ចំណេញ​វិញ​ចំនួន ៨៥០.០០០ ផោន​។​

​    ​មហាសេដ្ឋី​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​រូបនេះ​បាន​ប្រាប់​វេ​ប​សាយ Metro.co.uk ថា "​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​អ្នក​រាល់គ្នា​ដែល​ស្រឡាំងកាំង​នឹង​ជ័យជម្នះ​របស់លោក Trump​។ ខ្ញុំ​យល់ថា​វា​មិនមែនជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​ពិត​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ប៉ុន្តែ​បើ​និយាយ​រឿង​ភ្នា​ល់​វិញ​គួរ​ស្តាយ ខ្ញុំ​គួរតែ​ជ្រើស​យក​ទឹក​លុយ​ច្រើនជាង​នេះ​"​។​

​    ​ដោយឡែក​អ្នក​ដែល​ចាក់​ខាង Trump ឈ្នះឆ្នោត​ជាច្រើន​នាក់​ទៀត​ក៏​កំពុង​ត្រៀម​បើក​លុយ​ផងដែរ ខណៈដែល​ហាងឆេង​ទឹក​លុយ​របស់​ត្រាំ​ហើម​ខ្ពស់​គួរសម​ធៀប ពេលមុន​លទ្ធផល​ឆ្នោត​បានប្រកាស​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់