adverise with khmeread Obama trump

សម្រង់​សម្តី​របស់ Obama អំពី Trump មួយ​ឃ្លា​នេះ ឥឡូវ​កាន់តែ​គួរឱ្យខ្លាច ពេល Trump ឈ្នះឆ្នោត​

​    ​Donald Trump បានឈ្នះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ប្រជាជន​អាមេរិក​មួយចំនួន​បាននាំគ្នា​ចូល​មើល​វេ​ប​សាយ​អន្តោរ​ប្រវេសន៍​កាណាដា រហូតដល់​គាំង​វេ​ប​សាយ​ទៀតផង​។ 

​    ​វា​គ្មានអ្វី​ពិបាក​យល់​ទេ​ថា​មកពី​ហេតុអ្វី ហើយ​សម្រង់​សម្តី​របស់ Barack Obama មួយ​ឃ្លា​នេះ​អាច​ពន្យល់បាន​ពី​មូល​ហេតុដែល​ប្រជាជន​អាមេរិក​សម្រុក​ដាក់ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​។ 

​    ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ការបោះឆ្នោត មាន​សេចក្តីរាយការណ៍​មួយ​ថា បុគ្គលិក​របស់ Trump បាន​ដណ្តើមយក​គណនី Twitter របស់ Trump មក​គ្រប់គ្រង ដើម្បី​ទប់ស្កាត់​ការនិយាយ​ដោយ​មិនបាន​គិត​របស់ Trump ទៅ​អ្នកគាំទ្រ ដែល​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​។​

​    ​ឆ្លៀត​ក្នុងឱកាស​នោះ លោក Obama បាន​និយាយ​ទាក់ទិន​នឹង​រឿង​ដកហូតយក​គណនី Twitter របស់ Trump នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ​យ៉ាង​ដូច្នេះ​៖

​    ​"​ក្នុង​រយៈពេល ២ ថ្ងៃ​មកនេះ ពួកគេ (​ជំនួយការ Trump) គ្មាន​ភាពជឿជាក់​លើ​ការគ្រប់គ្រង​លើ​ខ្លួន​គាត់ (Trump) រហូតដល់​ថ្នាក់​ពួកគេ​ដកហូត Twitter ពី​អ្នកឯង (Trump)​។ ឥឡូវ​ប្រសិនបើ​មនុស្ស​ម្នាក់​មិនអាច​កាន់​គណនី Twitter ខ្លួនឯងបាន​ផង អ៊ីចឹង​ពួកគេ​ក៏​មិនអាច​កាន់​លេខ​កូដ​សម្ងាត់​នុយក្លេអ៊ែរ​បា​ន​ដែរ​។ ប្រសិនបើ​នរណាម្នាក់​ស្រាប់តែ​ងើប​មក Tweet នៅ​ម៉ោង ៣ ព្រឹក ដោយសារតែ​កម្មវិធី SNL (​របស់​ប៉ុស្តិ៍ NBC) លេងសើច​ដាក់​អ្នកឯង អ៊ីចឹង​អ្នកឯង​មិនអាច​កាន់​លេខ​កូដ​នុយក្លេអ៊ែរ​បានទេ​"​។​

​    ​ត្រៀមខ្លួន​គ្រប់គ្នា​ឱ្យ​ហើយ​ទៅ ចាំមើល Trump ដោះស្រាយ​បញ្ហានយោបាយ​តានតឹង​នៅ​មជ្ឈិមបូព៌ា​ដោយ​របៀប​ណា ស្រួល​មិន​ស្រួល គាត់​អាច​នឹង​ចុច​ប៊ូ​តុង​បញ្ជា​វាយប្រហារ​នុយក្លេអ៊ែរ ក៏​មិនដឹង​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់