adverise with khmeread 0

​តារា​បូលីវូដ​ពីរ​នាក់​ស្លាប់​ក្នុងពេល​ថត​រឿង​វាយតប់​ត្រង់​ឈុត​លោត​ពីលើ​ឧទ្ធម្ភាគចក្រ​

​    ​បុរស​ខាង​ផ្នែក​សម្តែង​ឈុត​វាយប្រហារ​ស្តែងៗ​ពីរ​នាក់ ដែល​បាន​លង់ទឹក​បន្ទាប់ពី​លោត​ចុះ​ពី​ឧទ្ធម្ភាគចក្រ​ខណៈ​កំពុង​ថត​រឿង​បែប​វាយប្រហារ​ត្រង់​ឈុត​សំខាន់​ក្នុងប្រទេស​ឥណ្ឌា បាន​ថតរូប​ភាព Selfie ជាមួយគ្នា​មុននឹង​ពួកគេ​បាន​បាត់បង់​ជីវិត​។​

​    ​មន្ត្រីប៉ូលិស​បាន​និយាយថា លោក Anil Verma វ័យ ៣១ ឆ្នាំ និង​លោក Raghav Uday វ័យ ៣៨ ឆ្នាំ​មិនចេះ​ហែល​ទឹក​ទេ​ពេល​ពួកគេ​លោត​ចុះ​ពី​ឧទ្ធម្ភាគចក្រ ហើយ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​កំពុង​ត្រូវបាន​ចាប់ផ្តើម​។​

​    ​វីដេអូ​បានបង្ហាញ​ពី​អ្នក​ទាំងពីរ​លោក​ពី​ឧទ្ធម្ភាគចក្រ កន្លែង​ដែល​ពួកគេ​សម្តែង​ឈុត​វ៉ៃ​គ្នា នៅលើ​ទំនប់ទឹក Thippagondanahalli ក្នុង​រដ្ឋ Karnataka ក្បែរ​ទីក្រុង Bangalore​។ អ្នក​ទាំងពីរ​បាន​ថត​ឈុត​វាយប្រហារ​នេះ​សម្រាប់​ខ្សែភាពយន្ត​មួយ​ឈ្មោះ Maastigudi​។​

​    ​មុននឹង​ឧបទ្ទវ​ហេតុនេះ​កើតឡើង ពួកគេ​ហាក់​មានការ​ងឿងឆ្ងល់ និង​ព្រួយបារម្ភ​ចំពោះ​រឿង​ដែល​នឹង​អាច​កើតឡើង​អំពី​ឈុត​ឆាក​មួយ​នេះ​។​

​    ​អធិការ​ក្នុង​តំបន់​លោក H.L. Nandeesha បាន​និយាយថា "​តារា​សម្តែង​ទាំងពីរ​បាន​លង់ទឹករ​ហូត​ដល់​ស្លាប់ ខណៈ​ពួកគេ​មិនចេះ​ហែល​ទឹក ហើយ​មិន​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា​"​។​

​    ​លោក Duniya Vijay ដែលជា​តារា​សម្តែង​កំពូល​ម្នាក់​នៅក្នុង​រោងកុន​ភាសា Kannada ក៏បាន​លោត​ពី​ឧទ្ធម្ភាគចក្រ​នៅ​កម្ពស់​ប្រហែល ១០ ម៉ែត្រ​នោះ​ផងដែរ ប៉ុន្តែ​គាត់​អាច​ហែល​ទឹក​មក​ទី​សុវត្ថិភាព​។​

​    ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​បានចាប់ផ្តើម ចំពេល​មានការ​អះអាងថា មានការ​ធ្វេសប្រហែស​ដោ​យ​អ្នកដឹកនាំ​រឿង​។​

​    ​អ្នកស៊ើប​អង្កេត​ម្នាក់​បាន​ប្រាប់ AFP ថា ការបង្ការ​សុវត្ថិភាព​ទុកជាមុន មិនត្រូវ​បានរៀបចំ​ទុក​នៅពេល​ថត​ឈុត​នេះ​ទេ ហើយ​អ្នកស៊ើប​ម្នាក់​នោះបាន​និយាយទៀតថា "​គ្មាន​អាវ​ការពារ​ជីវិត គ្មាន​ក្រុម​សង្គ្រោះ និង​រថយន្ត​សង្គ្រោះបន្ទាន់​"​។​

​    ​បុរស​ទាំងពីរ​បាន​បាត់​ខ្លួន​ជិត​ពីរ​ម៉ោង​មុននឹង​សាកសព​របស់​ពួកគេ​ត្រូវបាន​រកឃើញ​។​

​    ​ការស្លាប់​របស់​អ្នក​ទាំងពីរ​បាន​បង្កឱ្យមាន​ការតក់ស្លុត​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា​ទាំងមូល ហើយ​លោក Rishi Kapoor ដែលជា​តារា​សម្តែង​ល្បីឈ្មោះ​របស់​ប្រទេស​ម្នាក់ បាន​រិះគន់​អ្នក​ផលិត​ភាពយន្ត​ខាងលើ​ទៅកាន់​អ្នក Follow គាត់​នៅលើ​បណ្តាញ​សង្គម Twitter ចំនួន ១,៣ លាន​នាក់​ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់